ថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤

លោក បៃដិន បាននិយាយថា គ្មានកន្លែងសម្រាប់ធ្វើអំពើហិង្សានៅសហរដ្ឋអាម៉េរិកនោះឡើយ

១៧ កញ្ញា ២០២៤ | ព័ត៌មានអន្តរជាតិ

 

 

ប្រធានាធិបតីអាម៉េរិកលោក បៃដិន បាននិយាយថា គ្មានកន្លែងសម្រាប់ធ្វើអំពើហិង្សានៅសហរដ្ឋអាម៉េរិកនោះឡើយ ក្រោយពីមានការប៉ុនប៉ង់ធ្វើឃាតលើលោក ដូណាល់ ត្រាំ មិនបានសម្រេចកាលពីពេលថ្មីៗនេះ។

 

 

ថ្លែងក្នុងព្រឹត្តិការណ៍នៅសាកលវិទ្យាល័យមួយក្នុងទីក្រុងហ្វីឡាដេព្យា (Philadelphia) រដ្ឋផេនស៊ីលវ៉េនៀកាលពីថ្ងៃចន្ទ លោក បៃដិន បានសរសើរសេវាសម្ងាត់របស់អាម៉េរិកចំពោះការដោះស្រាយបានទាន់ពេលនូវការប៉ុនប៉ងធ្វើឃាតលើលោក ត្រាំ កាលពីថ្ងៃអាទិត្យ។ លោក បៃដិន បាននិយាយថា អាម៉េរិកបានរងគ្រោះច្រើនដងមកហើយដោយសោកនាដកម្មនៃគ្រាប់កាំភ្លើងរបស់ឃាតក ហើយសោកនាដនេះមិនបានដោះស្រាយបញ្ហាអ្វីឡើយ គឺមានតែធ្វើឱ្យប្រទេសជាតិបែកបាក់គ្នាប៉ុណ្ណោះ។

 

 

សូមរំលឹកថា បុរសដែលត្រូវបានចាប់ខ្លួនសង្ស័យថាប៉ុនប៉ងធ្វើឃាតលោក ត្រាំ ថ្មីៗនេះ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋទាក់ទងនឹងកាំភ្លើងចំនួនពីរករណីនៅក្នុងតុលាការសហព័ន្ធកាលពីថ្ងៃចន្ទក្រោយពីប៉ូលិសបានរកឃើញកាំភ្លើងវែងលាក់នៅក្នុងគុម្ពោតព្រៃនៅជិតរបងទីលានវាយកូនហ្គោលរបស់លោក ត្រាំ នៅក្នុងទីក្រុង ផាមប៊ិក រដ្ឋ ផ្លរីដា។ ពេលនេះតុលាការសម្រេចឃុំខ្លួនជនសង្ស័យរូបនេះជាបន្តទៀត ខណៈតុលាការកំពុងបន្តធ្វើការស៊ើបអង្កេតពីករណីពាក់ព័ន្ធផ្សេងទៀត៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024