ថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំដាក់អោយអនុវត្តជំហានសាកល្បងនូវកម្មវិធីសិក្សាបន្ថែម

៣០ កក្កដា ២០២៤ | ព័ត៌មានជាតិ


កាលពីព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអញ្ជើញជួបជាមួយក្មួយៗ លោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាអនុវត្ត ក្នុងខេត្តកំពង់ឆ្នាំង។

 

 

 

 

 

ក្នុងពិធីសំណេះសំណាល ដែលមិនប្រកាសជាមុននេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការរៀបចំដាក់អោយអនុវត្តជំហានសាកល្បងនូវកម្មវិធីសិក្សាបន្ថែម (ឬក្រៅម៉ោង) រយៈពេល ២ម៉ោង ក្នុងមួយថ្ងៃ នៅតាមសាលាបឋមសិក្សាមួយចំនួន គឺដើម្បីពង្រឹងគុណភាពនៃការអប់រំថ្នាក់មូលដ្ឋាន។ នេះគឺជាជំហានមួយ សម្រាប់ការអនុវត្តវិធានគន្លឹះរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ សម្រាប់ពង្រឹងការអប់រំកម្រិតមូលដ្ឋាននៅតាមសាលារដ្ឋ។
 

 

 

អត្ថបទ និងរូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី (

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024