ថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥
សារមន្ទីរសម្តេចព្រះព្រហ្មរតនមុនី ពិន សែម បានបញ្ចុះបឋមសិលាសាងសង់ នៅព្រឹកថ្ងៃទី១៨ ខែកក្កដានេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។
សារមន្ទីរ ដែលសាងសង់ឡើង សម្រាប់ដាក់វត្ថុសិល្បៈ ដែលជាសម្បត្តិវប្បធម៌ជាតិនេះ ប្រមាណ ២៥៧៥វត្ថុ មានអាយុកាល ចាប់ពីសម័យបុរេប្រវត្តិ រហូតដល់សម័យក្រោយអង្គរ ត្រូវបានប្រមូលរក្សាទុកនៅវត្តរាជបូព៌ ខេត្តសៀមរាប និងចូលរួមជួយបំផុសស្មារតីយុវជន និងប្រជាពលរដ្ឋខ្មែរ ឲ្យស្រឡាញ់ ថែរក្សា អភិរក្ស និងការពារសម្បត្តិវប្បធម៌ជាតិ។
រាយការណ៍៖ សន រដ្ឋា រូបភាព៖ ញិល សុជា