ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤

ការស្ទង់មតិបង្ហាញថា លោកស្រី ហារីស បាននាំមុខលោក ត្រាំ ២% ក្នុងការបោះឆ្នោតប្រធានាធិបតី

២៤ កក្កដា ២០២៤ | ព័ត៌មានអន្តរជាតិ

 


ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ និងដៃគូរបស់ខ្លួនបានរៀបចំការស្ទង់មតិមួយចាប់ពីថ្ងៃចន្ទដល់ថ្ងៃអង្គារនៅក្នុងចំណោមអ្នកមានសិទ្ធិបោះឆ្នោតប្រធានាធិបតីអាម៉េរិក នាថ្ងៃទី៥ ខែវិច្ឆិកា ចុងឆ្នាំនេះ។

 

ការស្ទង់មតិនេះបានបង្ហាញថា លោកស្រី ហារីស បាននាំមុខបន្តិចលើលោក ត្រាំ ដែលជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋ ដោយលោកស្រី ហារីស បានទទួលសំឡេងគាំទ្រ ៤៤% រីឯលោក ត្រាំ វិញបាន ៤២%។ បន្ទាប់ពីប្រធានាធិបតីលោក ចូ បៃដិន បានបោះបង់ការប្រកួតបោះឆ្នោតកាលពីថ្ងៃអាទិត្យ និងបានគាំទ្រឱ្យលោកស្រី ហារីស ជាបេក្ខជនប្រធានាធិបតីសម្រាប់គណបក្សប្រជាធិបតេយ្យហើយនោះ លោកស្រី ហារីស បានវាយប្រហារពាក្យសម្ដីលើលោក ត្រាំ នៅក្នុងយុទ្ធនាការលើកដំបូងរបស់លោកស្រីកាលពីថ្ងៃអង្គារ។

 

លោកស្រី ហារីស បានប្រាប់ហ្វូងអ្នកគាំទ្រជាច្រើនពាន់នាក់នៅវិទ្យាល័យមួយ ក្នុងទីក្រុងមីលវ៉ូគី (Milwaukee) ថា លោកស្រីស្គាល់ក្រយៅរបស់លោក ត្រាំ ច្បាស់ ហើយបានសន្យាថានឹងប្រើជំនាញជារដ្ឋអាជ្ញារបស់លោកស្រីតទល់នឹងលោក ត្រាំ នៅថ្ងៃណាមួយនៅក្នុងសប្តាហ៍នេះ៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024