ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤

ឡាវពង្រឹងសន្តិសុខសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន

២៤ កក្កដា ២០២៤ | ព័ត៌មានអន្តរជាតិ

 

 

នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ នៅថ្ងៃពុធ(២៤កក្កដា)នេះ មានការពង្រឹងសន្តិសុខយ៉ាងខ្លាំង ខណៈកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានចាប់ផ្តើមធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាតជាតិរបស់ប្រទេសឡាវ។ 

 

ប៉ូលីស និងកងកម្លាំងសន្តិសុខប្រដាប់អាវុធយ៉ាងច្រើន បានបង្ហាញវត្តមាន ខណៈរដ្ឋមន្ត្រីការបរទេសនិងមន្ត្រីជាន់ខ្ពស់មកពីបណ្តាប្រទេសអាស៊ាន បានចាប់ផ្តើមទៅដល់កន្លែងប្រជុំ។

 

ប្រតិភូ និងរដ្ឋមន្ត្រីការបរទេសនៃ​ប្រទេសអាស៊ានទាំង១០ គ្រោងនឹងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន​ និងបញ្ជាក់ឡើងវិញនូវភាពជាកណ្តាល និងឯកភាពរបស់អាស៊ាន ចំពេលមានការអភិវឌ្ឍន៍ភូមិសាស្ត្រនយោបាយបច្ចុប្បន្ន។ 

 

លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន នឹងចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។ យោងក្រសួងការបរទេសចិន។ 
 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024