ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤

សហរដ្ឋអាមេរិកបើកស្ថានទូតនៅកោះវ៉ានូអាទូជាជំហានថ្មីចុងក្រោយបំផុតក្នុងការប្រកួតប្រជែងជាមួយចិន

២០ កក្កដា ២០២៤ | ព័ត៌មានអន្តរជាតិ

 

 

សហរដ្ឋអាមេរិក បានបើកស្ថានទូតនៅប្រទេសដែនកោះតំបន់ប៉ាស៊ីហ្វិចVanuatu(វ៉ានូអាទូ) នៅថ្ងៃព្រហស្បតិ៍។​ ចំពោះការបើកស្ថានទូតនេះត្រូវបានគេមើលឃើញថាជាចំណាត់ការថ្មីចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិកនៅក្នុងប្រកួតប្រជែងជាមួយប្រទេសចិនដែលជាដៃគូយូអង្វែងមកហើយសម្រាប់ឥទ្ធិពលនៅតំបន់អាស៊ីប៉ាស៊ីហ្វិច។  យោងសារព័ត៌មានរ៉យទ័រផ្សាយ(១៩កក្កដា)។

 

ក្រសួងការបរទេសអាមេរិកបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «ការបើកស្ថានទូតកសាងកិច្ចប្រឹងប្រែងរបស់យើងដើម្បីផ្តល់វត្តមានការទូតបន្ថែមទៀតនៅទូទាំងតំបន់និងដើម្បីចូលរួមកាន់តែជិតស្និទ្ធិជាមួយប្រទេសតំបន់ប៉ាស៊ីហ្វិច»។ 

 

នៅមុននេះ សហរដ្ឋអាមេរិក បានបើកស្ថានទូតនៅក្នុងប្រទេសកោះចំនួន២ផ្សេងទៀតមានកោះ Solomon និង Tonga ហើយបានគ្រោងនឹងបើកមួយបន្ថែមទៀតនៅ ប្រទេសKiribati។ យោងមន្ត្រីក្រសួងការបរទេស ថ្លែងប្រាប់សភាអាមេរិកកាលពីខែមីនា។ នៅ ប្រទេសKiribati កំពុងរង់ចាំការយល់ព្រមពីសភា។

 

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បាននឹងកំពុងបង្កើនវត្តមានការទូតរបស់ខ្លួននៅក្នុងតំបន់ប៉ាស៊ីហ្វិក ដើម្បីប្រឆាំងនឹងអ្វីដែលខ្លួនមើលឃើញថាជាការគំរាមកំហែងកាន់តែខ្លាំងឡើងពីប្រទេសចិន ដែលជាគូប្រជែងយុទ្ធសាស្ត្រដ៏សំខាន់របស់ខ្លួន។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024