ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤

លោកDonald Trumpបេក្ខជនប្រធានាធិបតីថាបានជជែកជាមួយប្រធានាធិបតីអ៊ុយក្រែនZelenskyy

២០ កក្កដា ២០២៤ | ព័ត៌មានអន្តរជាតិ

 

 

លោកDonald Trumpបេក្ខជនប្រធានាធិបតីគណបក្សសាធារណៈរដ្ឋ នៅថ្ងៃសុក្រ(១៩កក្កដា) បាននិយាយថា លោក បានជជែកតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy និងបានសន្យាបញ្ចាប់សង្គ្រាមរបស់ប្រទេសតំបន់សហភាពអ៊ឺរ៉ុបមួយនេះជាមួយនិងប្រទេសរុស្ស៊ី។  

 

លោកTrump នៅលើបណ្តាញទំនាក់ទំនងសង្គមអនឡាញរបស់លោកTruth Social បានលើកឡើងដូច្នេះថា ដោយសារលោកជាប្រធានាធិបតីអាមេរិកបន្ទាប់ លោកនឹងនាំមកសន្តិភាពឱ្យពិភពលោកនិងបញ្ចប់សង្គ្រាម ដែលធ្វើឱ្យមនុស្សជាច្រើនស្លាប់ និងបំផ្លិចបំផ្លាញគ្រួសារស្លូតត្រង់រាប់ភ្លេច។ លោកTrumpបន្តថា «ភាគីទាំងពីរ នឹងអាចចូលមកចរចារកិច្ចព្រមព្រៀងជាមួយគ្នាដែលបញ្ចប់ហិង្សានិងបើកផ្លូវឈានឆ្ពោះទៅរកវិបុលភាព។

 

លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ក៏បានបញ្ជាក់ដែលថាលោកបានជជែកជាមួយលោកTrump ហើយលោកក៏បានអបអរលោកTrumpដែលទទួលបានការតែងតាំងក្លាយជាបេក្ខជនប្រធានាធិបតីគណបក្សសាធារណៈរដ្ឋជាផ្លូវការ រួមនិងជូនពរឱ្យបេក្ខជនប្រធានាធិបតីអាមេរិកអាយុ៧៨ឆ្នាំរូបនេះមានសុខភាពល្អ ក្រោយរួចផុតរងគ្រោះប៉ុនប៉ងធ្វើឃាតមិនបានសម្រេចកាលពីសប្តាហ៍មុន។ 

 

លោក Zelenskyy នៅលើបណ្តាញទំនាក់ទំនងសង្គមអនឡាញ X បានរៀបរាប់ថា «យើងបានព្រមព្រៀងជាមួយលោកប្រធានាធិបតីTrump ដើម្បីពិភាក្សានៅកិច្ចប្រជុំអំពីជំហានដែលអាចបង្កើតសន្តិភាព និងយូរអង្វែងតទៅ»។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024