ថ្ងៃអង្គារ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២៥

ភរិយាអតីតប្រធានាធិបតីហុងដូរ៉ាស់និយាយថានៅមិនទាន់ចប់ទេក្រោយសហរដ្ឋអាមេរិកកាត់ទោសដាក់ពន្ធនាគារ

២៧ មិថុនា ២០២៤ | ព័ត៌មានអន្តរជាតិ

ភរិយាអតីតប្រធានាធិបតីហុងដូរ៉ាស់និយាយថានៅមិនទាន់ចប់ទេក្រោយសហរដ្ឋអាមេរិកកាត់ទោសលោកHernandez ដាក់ពន្ធនាគារ។

 

 

 

 

លោក Juan Orlando Hernandez(ចូន អូឡេនដូ ហឺណាន់ដេហ្ស) អតីតប្រធានាធិបតីប្រទេសហុងដូរ៉ាស់ នៅថ្ងៃពុធ(២៦មិថុនា) ត្រូវតុលាការអាមេរិកកាត់ទោសដាក់ពន្ធនាគារ៤៥ឆ្នាំ ក្នុងបទល្មើសជួញដូរគ្រឿងញៀន និងអាវុធ។ 

 

ការកាត់ទោសនេះមានន័យថា លោកHernandez(ហឺណាន់ដេហ្ស) អាយុ៥៥ឆ្នាំ នឹងត្រូវចំណាយពេលចុងក្រោយក្នុងជីវិតរបស់លោកនៅក្នុងពន្ធនាគារ លុះត្រាណាតែបណ្តឹងឧទ្ធរណ៍របស់លោកទទួលបានជោគជ័យ។ 

 

«យើងមិនបោះបង់, យើងមិនចុះចាញ់ , យើងនឹងតស៊ូជារៀងរាល់ថ្ងៃ»។ នេះជាការលើកឡើងរបស់លោកស្រី Ana Hernandez (អេណា ហឺណាន់ដេហ្ស) ភរិយារបស់លោកអតីតប្រធានាធិបតីប្រទេសហុងដូរ៉ាស់លោកHernandezថ្លែងទៅកាន់បណ្តាញសារព័ត៌មាន រួមជាមួយនិងសាច់ញាតិដទៃទៀតក្រោយសហរដ្ឋអាមេរិកប្រកាសពីកាត់ទោស។ 

 

 

 

 

តុលាការសង្កាត់ម៉េនហាន់(Manhattan) បានរកឃើញថា លោកHernandez (ហឺណាន់ដេហ្ស)ទទួលសំណូករាប់លានដុល្លារ ដើម្បីការពារការដឹកជញ្ជូនកូកាអ៊ីនទៅអាមេរិក។ ដើមឡើយរដ្ឋអាជ្ញារ ស្នើដាក់ទោសមួយជីវិត ប៉ុន្តែមេធាវីបានលើកឡើងថា ទោស៤០ឆ្នាំ គឺគ្រប់គ្រាន់។ 

 

លោក Hernandez (ហឺណាន់ដេហ្ស) គ្រប់គ្រងប្រទេសហុងដូរ៉ាស់ ដែលជាសម្ព័ន្ធរបស់សហរដ្ឋអាមេរិកនៅតំបន់អាមេរិកកណ្តាលពីឆ្នាំ២០១៤ដល់ឆ្នាំ២០២២។ 

 

រដ្ឋអាជ្ញារអាមេរិកលើកឡើងថា លោក Hernandez (ហឺណាន់ដេហ្ស) ជួយសម្របសម្រួលដឹកជញ្ជូន   កូកាអ៊ីនយ៉ាងតិច៤០០តោនចូលសហរដ្ឋអាមេរិក នាំឱ្យកើតមានបញ្ហាញៀនគ្រឿងញៀន និងហិង្សា ហើយបន្តថា លោក Hernandez (ហឺណាន់ដេហ្ស)ប្រើប្រាស់លុយពីគ្រឿងញៀនយកទៅសូកប៉ាន់មន្ត្រីនិងក្លែងបន្លំសន្លឹកឆ្នោតអំឡុងពេលបោះឆ្នោតប្រធានាធិបតីប្រទេសហុងដូរ៉ាស់នៅឆ្នាំ២០១៣និងឆ្នាំ២០១៧។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025