ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥

ទឹកជំនន់ភ្លាមៗបង្កការបំផ្លិចបំផ្លាញនៅខេត្តYunnanប្រទេសចិនក្រោយភ្លៀងធ្លាក់ខ្លាំង

០២ មិថុនា ២០២៥ | ព័ត៌មានអន្តរជាតិ

ទឹកជំនន់ភ្លាមៗនៅខេត្តYunnan(យូណាន) ប្រទេសចិន បានធ្វើឱ្យខូចខាតលំនៅដ្ឋានជាច្រើនខ្នង, អាគារជាច្រើនរងការបំផ្លិចបំផ្លាញ និងប៉ះពាល់ដល់ប្រជាជនជិត៤៨០០នាក់។ យោងសារព័ត៌មានរដ្ឋចិនផ្សាយនៅថ្ងៃច័ន្ទ(២មិថុនា)។ 

 

 

 

រូបភាពវីដេអូពីសារព័ត៌មានរដ្ឋចិនCCTVបានផ្សាយនៅថ្ងៃច័ន្ទ ឱ្យឃើញថា ប្រជាជនរស់នៅតំបន់ Deqin ក្នុងតំបន់ស្វយ័តDiqing Tibetan ត្រូវបានជួយសង្គ្រោះពីក្រុមការងារតាមទូក ក្រោយទឹកជំនន់ធ្ងន់ធ្ងរ ធ្វើឱ្យផ្លូវបាក់។ 

 

ប្រជាជនរាប់រយនាក់នៅតំបន់ Deqin ខ្លះត្រូវបានជួយសង្គ្រោះ និងផ្លាស់ទីជម្រក។ យោងសារព័ត៌មានរដ្ឋចិន។ 

 

នៅតំបន់ស្វយ័ត Nujiang Lisu មានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់ប្រជាជនរស់នៅ ខណៈទឹកទន្លេនៅក្បែរនោះ ឡើងហៀរហួសច្រាំងជន់លិចលំនៅដ្ឋាន និងផលដំណាំ។ 

 

ការងារជួសជុលផ្លូវនិងបង្គោលភ្លើង កំពុងធ្វើឡើង ហើយអាជ្ញាធរ បានព្រមានថា នឹងមានភ្លៀងធ្លាក់ខ្លាំងជាបន្តទៀតនៅប៉ុន្មានថ្ងៃខាងមុខ។

 

យ៉ាងណាក៏ដោយ មិនមានដំណឹងពីមនុស្សរងគ្រោះនៅឡើយទេ។ 
 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025