ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥

យុវជនខ្មែរ ១ក្រុម បង្កើតមនុស្សយន្ត និយាយបាន ៦ភាសា សម្រាប់មើលថែអ្នកជំងឺ 

២១ មិថុនា ២០២៤ | ព័ត៌មានជាតិ

 


និសិ្សតជំនាញវិស្វកម្មអគ្គិសនីនៃវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានបង្កើតមនុស្សយន្តវៃឆ្លាត បានចំនួន ២ជំនាន់ហើយ។ មនុស្សយន្តរបស់ពួកគេ មានសមត្ថភាព ក្នុងការផ្តល់ព័ត៌មាន ឆ្លើយតបទៅតាមតម្រូវការ ដែលចង់បាន និងមានលទ្ធភាព ក្នុងការកត់សម្គាល់ភិនភាគមនុស្សថែមទៀត។

 

 

 

 

 

ក្រុមនិស្សិត ដែលបង្កើតមនុស្សយន្តនេះ បានលើកឡើងថា មនុស្សយន្តវៃឆ្លាតរបស់ខ្លួន នឹងអាចឈានចូលក្នុងវិស័យសុខាភិបាល គឺអាចជួយមើលថែអ្នកជំងឺ ក៏ដូចជា ជូនអ្នកជំងឺ ដើរក្នុងបរិវេណមន្ទីរពេទ្យ ជាដើម។ មនុស្សយន្តជំនាន់ទី២នេះ មានចំនួន ២គ្រឿង ដែលមនុស្សយន្តបុរស មានឈ្មោះថា វិជ្ជា និងមនុស្សយន្តនារី មានឈ្មោះថា កុសុមៈ។ 

 

 

 

 

អត្ថបទ៖ អ៊ីសា ហាសាណះ រូបភាព៖ ឆិល សុភ័ស្ត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025