ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤

លោក De la Fuente របស់អេស្ប៉ាញនិយាយមុនការប៉ះ អ៊ីតាលីថានេះដូចជា ការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup

២០ មិថុនា ២០២៤ | កីឡា

 

 

លោក Luis de la Fuente គ្រូបង្វឹកក្រុមជម្រើសជាតិអេស្បាញបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ (19 មិថុនា) ថាការប្រកួត Euro 2024 របស់ពួកគេជាមួយអ៊ីតាលីនាពេលខាងមុខអាចជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ហើយលោករំពឹងថានឹងមានការប្រកួតដ៏ស្វិតស្វាញនៅពេលដែលពួកគេជួបជាមួយក្រុមរបស់លោក Luciano Spalletti នៅ Gelsenkirchen ។

បន្ទាប់ពីយកឈ្នះក្រូអាត 3-0 អេស្បាញបាននាំមុខក្នុងពូល B ជាមួយអ៊ីតាលី ហើយសង្ឃឹមថាអាចកក់កៅអីសម្រាប់ការប្រកួតវគ្គ១៦ក្រុម ចុងក្រោយ។

 

 

ដោយឡែក ក្រូអាត និងអាល់បានី ឈរនៅបាតតារាងនៃពូល ដោយមានមួយពិន្ទុដូចគ្នា បន្ទាប់ពីលេងស្មើ 2-2 កាលពីយប់មិញ។

ការប្រជែងគ្នារវាងអេស្ប៉ាញ និងអ៊ីតាលី ជាគូរប្រជែងយូលង់ណាស់មកហើយ ហើយគ្មានប្រទេសពីរណាបានជួបគ្នាញឹកញាប់ច្រើនជាងពីរក្រុមនេះទេនៅក្នុងការប្រកួត Euro ដោយការប្រកួតកាលពីថ្ងៃព្រហស្បតិ៍ នេះគឺជាលើកទីប្រាំបីចាប់តាំងពីឆ្នាំ 1960 ដែលពួកគេបានប៉ះគ្នា៕

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024