ថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤

Galatasaray ចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ Napoli គឺ Victor Osimhen ក្នុងលក្ខខ័ណ្ឌខ្ចីជើង 

០៤ កញ្ញា ២០២៤ | កីឡា

 

Galatasaray បានបើកការពិភាក្សាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ Napoli Victor Osimhen ក្នុងលក្ខខ័ណ្ឌខ្ចីជើង នេះបើយោងតាមក្លឹប Super Lig របស់ប្រទេសទួរគីបានប្រកាសកាលពីថ្ងៃចន្ទ (ថ្ងៃទី 2 ខែកញ្ញា) ។

 

 

កីឡាករអន្តរជាតិនីហ្សេរីយ៉ាវ័យ 25 ឆ្នាំរូបនេះបានបន្តកិច្ចសន្យាជាមួយក្លឹបអ៊ីតាលីកាលពីខែធ្នូដល់ឆ្នាំ 2026 ជាមួយនឹងលក្ខខណ្ឌនៃការទិញផ្ដាច់កុងត្រាចំនួន 130 លានអឺរ៉ូ (143.91 លានដុល្លារ) ។

 

 

មួយខែក្រោយមក ប្រធាន Napoli លោក Aurelio De Laurentiis បាននិយាយថា Osimhen នឹងចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ។គ្រាប់បាល់ 26 គ្រាប់របស់ Osimhen បានជួយ Napoli ឈ្នះ Scudetto កាលពីពីររដូវកាលមុន ប៉ុន្តែវាបានប្រែទៅជាជូរចត់តាំងពីពេលនោះមក។

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024