ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
លោក Mikel Arteta អ្នកចាត់ការទូទៅរបស់ក្លឹប Arsenal បានចុះហត្ថលេខាលើកិច្ចសន្យាបន្តរហូតដល់ឆ្នាំ 2027 នេះបើយោងតាមសារព័ត៌មានអង់គ្លេសបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ (12 ខែកញ្ញា) ។
គ្រូបង្វឹកវ័យ 42 ឆ្នាំដែលជាអតីតកីឡាករជាមួយក្រុមកាំភ្លើងធំបានចាប់អារម្មណ៍ចាប់តាំងពីបានជំនួសកន្លែងលោក Arsene Wenger ក្នុងឆ្នាំ 2019 ឈ្នះពានរង្វាន់ FA Cup ក្នុងឆ្នាំ 2020 ក៏ដូចជាការបញ្ចប់ជើងឯករងនៅ Premier League ក្នុងពីររដូវកាលចុងក្រោយ ហើយនេះក៏រាប់ថាជាការដឹកនាំល្អដែរក្រោមការដឹកនាំរបស់លោក Mikel Arteta។
Arsenal ដែលបច្ចុប្បន្នឈរលេខរៀងទី៤ក្នុងតារាងលីគអំប្រ៊ីយ៉ុង នឹងត្រូវប្រកួតជាមួយក្រុម Tottenham ខាងជើងនៃទីក្រុងឡុងដ៍នៅថ្ងៃអាទិត្យ។