ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

ម្ចាស់ខ្សែក្រវាត់ទម្ងន់មធ្យម Saul 'Canelo' Alvarez និយាយថាគេជាអ្នកប្រដាល់ល្អបំផុតមុនជួបតល់នឹង Eddie Berlanga 

១២ កញ្ញា ២០២៤ | កីឡា

 

ម្ចាស់ខ្សែក្រវាត់ទម្ងន់មធ្យម Lineal super Middleweight Saul 'Canelo' Alvarez និងគូប្រជែងរបស់គេគឺកីឡាករ Eddie Berlanga បានធ្វើសន្និសីទសារព័ត៌មានចុងក្រោយរបស់ពួកគេនៅទីក្រុង Las Vegas កាលពីថ្ងៃពុធ (11 ខែកញ្ញា) មុនពេលការប្រកួតដណ្តើមខ្សែក្រវាត់ថ្ងៃសៅរ៍ (14 ខែកញ្ញា) នៅ T-Mobile Arena ។

 

 

កីឡាករ Berlanga របស់ព័រតូរីកូ នឹងត្រូវប្រកួតក្នុងព្រឹត្តិការណ៍ PPV អាជីពដំបូងរបស់គាត់ជាមួយនឹងជើងឯក WBA, WBC និង WBO  ហើយកីឡាករវ័យ 27 ឆ្នាំមកពី Brooklyn ទីក្រុងញូវយ៉ក បាននិយាយថាគេនឹងធ្វើ ឱ្យគូរប្រកួតសន្លប់ក្នុងទឹកទី 6 នឹងបានត្រៀមខ្លួនរួចជាស្រេច។ 

 

 

សម្រាប់ Canelo ការប្រកួតនេះគឺជាការការពារខ្សែក្រវាត់ទីប្រាំបីរបស់គេទោះជាយ៉ាងណាក៏ដោយ អ្នកខ្លះបានរិះគន់ការសម្រេចចិត្តរបស់ Canelo ដែលមិនអើពើនឹងសេចក្តីសម្រេចរបស់ IBF អតីតអ្នកប្រដាល់ Oscar De La Hoya ដែល Canelo មានជម្លោះដ៏ជូរចត់ចាប់តាំងពីអ្នកទាំងពីរបានបែកខ្ញែកគ្នា នៅឆ្នាំ 2021។

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024