ថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤

Sancho ចូលរួមជាមួយ Chelsea ក្នុងលក្ខខណ្ឌខ្ចីជើងពី Manchester United 

០២ កញ្ញា ២០២៤ | កីឡា

Chelsea បានចុះហត្ថលេខាលើខ្សែបម្រើស្លាបអង់គ្លេស Jadon Sancho ពី Manchester United ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវកាល នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេសកាលពីថ្ងៃសៅរ៍ 31 សីហា។

 

 

Sancho បានចូលរួមជាមួយ Chelsea នៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករ BBC បានរាយការណ៍ថា Chelsea មានកាតព្វកិច្ចធ្វើការផ្លាស់ប្តូរជាអចិន្ត្រៃយ៍សម្រាប់តម្លៃ 20 លានទៅ 25 លានផោន (59.1 លានដុល្លារ) ។

 

 

Sancho បានចូលរួមជាមួយ Man Utd ក្នុងឆ្នាំ 2021 ពី Borussia Dortmund ក្នុងកិច្ចសន្យារយៈពេល 5 ឆ្នាំ ប៉ុន្តែទម្រង់លេងរូបគេមិនសមប្រកបក្រោមការដឹកនាំរបស់លោក Erik ten Hag កាលពីឆ្នាំមុន ដែលនាំឱ្យគេត្រលប់ទៅ Dortmund ក្នុងលក្ខខណ្ឌខ្ចីជើងក្នុងខែមករា ឆ្នាំ 2024 រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។Sancho បង្ហាញខ្លួនបាន 83 ប្រកួតឱ្យ Man Utd ស៊ុតបញ្ចូលទីបាន 12 គ្រាប់ និងលេងឱ្យក្រុមអង់គ្លេសបាន 23 ដង។

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024