ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤

Kylian Mbappe ហ្វឹកហាត់ជាមួយមិត្តរួមក្រុមវិញបន្ទាប់ពីបាក់ខ្ទង់ច្រមុះកាលពីប្រកួតមុន

២០ មិថុនា ២០២៤ | កីឡា

Kylian Mbappe បានហ្វឹកហាត់ជាមួយមិត្តរួមក្រុមរបស់គាត់នៅបារាំងកាលពីថ្ងៃពុធ (19 មិថុនា) បន្ទាប់ពីទទួលរងបាក់ច្រមុះកាលពីរថ្ងៃមុនក្នុងជ័យជម្នះ 1-0 លើក្រុមអូទ្រីស។

 

 

ខ្សែប្រយុទ្ធវ័យ 25 ឆ្នាំបានចូលរួមទីលានហ្វឹកហាត់ប្រហែល 20 នាទីដោយគេបានរត់ នៅកីឡដ្ឋាន Paderborn ដោយខ្លួនឯង។

បារាំងត្រូវប្រកួតជាមួយហូឡង់នៅថ្ងៃសុក្រនេះ បើទោះបីជាវាមិនច្បាស់ថាតើ Mbappe នឹងចូលជំនួសកន្លែងរបស់គាត់ក្នុងជម្រើស១១នាក់ដំបូងបន្ទាប់ពីការរងរបួសរបស់គាត់ក៏ដោយ។

 


ខណៈរបួសរបស់គេមិនត្រូវការវះកាត់ទេ ប៉ុន្តែត្រូវពាក់ម៉ាសការពារ។ មិត្តរួមក្រុមរបស់ Mbappe គឺ Theo Hernandez និង William Saliba បានហ្វឹកហាត់នៅឆ្ងាយពីក្រុមដែរ៕

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024