ថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥
ពិធីមង្គលការពិធីការិនី យ៉ែម ស្រីពេជ្រ និង ពូណុយ នឹងរៀបចំឡើងនៅថ្ងៃស្អែកនេះហើយ នៅស្ថានីយ៍ទូរទស្សន៍ ភីអិនអិន បន្ទាប់ពីអ្នកទាំងពីរបានដើរចែកលិខិតអញ្ជើញភ្ញៀវកិត្តិយសទាំងក្នុងនិងក្រៅសិល្បៈចូលរួមយ៉ាងច្រើនកុះករ ។
មហាជនជាច្រើនកំពុងទន្ទឹងរងចាំមើលពិធីមង្គលការរបស់ពិធីការិនី យ៉ែម ស្រីពេជ្រ និង ពូណុយ យ៉ាងអន្ទះសារបំផុត ដែលកម្មវិធីនេះនឹងរៀបចំឡើងនៅថ្ងៃទី ០៧ ខែ មិថុនា ស្អែកនេះនៅស្ថានីយ៍ទូរទស្សន៍ ភីអិនអិន ។
កាលពីប៉ុន្មានថ្ងៃមុន កញ្ញា យ៉ែម ស្រីពេជ្រ និងតារាកំប្លែង ពូ ណុយ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីអ្នកទាំងពីរបានបង្ហាញនូវលិខិតអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរក្នុងពិធីមង្គការរបស់ខ្លួន ។
ដោយក្នុងលិខិតនោះបានរៀបរាប់ថ្ងៃ « សិរីមង្គលអាពាហ៍ពិពាហ៍ វត្តមានឯកឧត្តមលោកឧកញ៉ា លោកជំទាវ លោក លោកស្រីជាកិត្តិយសដ៏ឧត្តុងឧត្តមរបស់គ្រួសារយើងខ្ញុំ ។ ថ្ងៃ សុក្រ ទី ០៧ ខែ មិថុនា ឆ្នាំ ២០២៤ វេលាម៉ោង ៥ រសៀល នៅស្ថានីយ៍័ទូរទស្សន៍ ភីអិនអិន ក្នុងសង្កាត់ ព្រែកតាសេក ខណ្ឌ ជ្រោយចង្វារ រាជធានី ភ្នំពេញ » ។
ទាំង ពូ ណុយ និង យ៉ែម ស្រីពេជ្រ សុទ្ធតែមិនទាន់បញ្ជាក់ច្បាស់អំពីរឿងនេះ ប៉ុន្តែសម្រាប់ យ៉ែម ស្រីពេជ្រ វិញ បាននិយាយនៅលើ ហ្វេសប៊ុក របស់ខ្លួនថា « ជម្រាបសួរបងប្អូនទាំងអស់គ្នា ដោយហេតុថាមានបងប្អូនឆាតផងខលផង អធ្យាស្រ័យណាដែលខ្ញុំឆ្លើយអត់អស់ ព្រោះច្រើនពេក តែខ្ញុំនិងព្យាយាមឆ្លើយឆាតបងប្អូនណា អរគុណចាសដោយក្ដីអនុគ្រោះ » ។
ពីដើមឡើយគ្មាននរណាចាប់អារម្មណ៍ថា យ៉ែម ស្រីពេជ្រ និង ពូ ណុយ បានចាប់ចិត្តស្រឡាញ់គ្នានោះទេ ពីព្រោះអ្នកទាំងពីរស្និទ្ធស្នាលគ្នាខ្លាំងនៅក្នុងកម្មវិធី « អ្នកជិតខាង » របស់ ភីអិនអិន ។
ត្រឹមតែជាមិត្តរួមអាជីពប៉ុណ្ណោះ ប៉ុន្តែស្ងាត់ៗស្រាប់តែបែកធ្លាយរឿងរៀបការនេះឡើងទៅវិញ ដែលធ្វើឱ្យមហាជនមានការងឿងឆ្ងល់ជាខ្លាំង និងរងចាំមើលថា តើពិធិមង្គលការរបស់ យ៉ែម ស្រីពេជ្រ និង ពូ ណុយ នឹងរៀបចំឡើងមែនទែន ឬជាការលេងសើច ?
តែទោះជាយ៉ាងណា យ៉ែម ស្រីពេជ្រ ថែមទាំងបានបង្ហើបថា មង្គលការខ្លួនរៀបចំឡើងនៅទូរទស្សន៍ ភីអិនអិន ដោយសារតែផ្ទុះនាង និង ផ្ទះពូ ណុយ តូចចង្អៀត ។ ម្យ៉ាងវិញទៀត ម្យ៉ាងវិញទៀតនៅ ភីអិនអិន ប្រៀបដូចជាផ្ទះទី ២ របស់នាង បន្ទាប់ពីនាងបានចូលរួមធ្វើការងារនៅកម្មវិធី « អ្នកជិតខាង » ។
បើចង់ជ្រាបច្បាស់អំពីរឿងនេះ មានតែរងចាំមើលនៅថ្ងៃស្អែកប៉ុណ្ណោះ ថានឹងមានរឿងអ្វីកើតឡើងចំពោះតារាស្រី យ៉ែម ស្រីពេជ្រ និង ពូ ណុយ ។តោះកុំភ្លេចណាជួបគ្នាក្នុងកម្មវិធី«អ្នកជិតខាង» នៅថ្ងៃ សុក្រ ទី៧ ខែ មិថុនា ឆ្នាំ ២០២៤ ចាប់ពីវេលាម៉ោង ៩ ដល់ ១០ យប់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ភីអិនអិន និង ហ្វេសប៊ុក