ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ទោះលេចធ្លោក្នុងពានសម្ដេចថ្នាក់ខេត្ត ទេព ស៊ើហ្វីអ៊ី មិនចង់ចាប់អាជីពបាល់ទាត់ឡើយ

០៣ សីហា ២០២០ | កីឡា

ខ្សែប្រយុទ្ធ ទេព ស៊ើហ្វីអ៊ី អះអាងថា មិនចង់ប្រែខ្លួនជាអ្នកលេងបាល់ទាត់អាជីពជាថ្មីទៀតឡើយ ព្រោះចង់ធ្វើការធម្មតាវិញ ទោះគេបានបង្ហាញសមត្ថភាពល្អក្នុងការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ២០២០ កន្លងទៅក៏ដោយ។

 


កីឡាករមានកំណើតនៅខេត្តកំពតរកបាន១២គ្រាប់សម្រាប់ក្រុមជម្រើសខេត្តកែប យកបានស្បែកជើងមាសពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត និងរួមចំណែកយកបានលេខ៣ដោយឈ្នះសៀមរាប។ ស៊ើហ្វីអ៊ី ប្រាប់ថា ក៏ធ្លាប់លេងនៅក្របខណ្ឌកំពូលដែរអំឡុងឆ្នាំ២០១១ តែមួយរយៈខ្លីប៉ុណ្ណោះ។ 


«តាមពិតទៅខ្ញុំធ្លាប់លេងលក្ខណៈអាជីពដែរ តែលេងនៅគិរីវង់ បានប៉ុន្មានខែក៏ឈប់ ហើយលេខនៅ AEU បាន៤ខែ ក៏ឈប់ទៀត តែក្រោយបានដាក់ពាក្យធ្វើការនៅខេត្ត។ សំខាន់ខ្ញុំអត់ចង់លេងអាជីព ព្រោះចង់ធ្វើការ និងចង់ជួយខេត្ត»។

 


គួរដឹងដែរថា ទេព ស៊ើហ្វីអ៊ី ធ្លាប់លេងឲ្យជម្រើសខេត្តកែបពីឆ្នាំ២០១៥ ដល់២០១៩ មុនទៅជួយខេត្តកែបនៅឆ្នាំ២០២០នេះ ហើយក៏ក្រសោបបានភាពលេចធ្លោយ៉ាងខ្លាំងតែម្ដង។ ដោយឡែក ខេត្តកែបក៏បានឡើងទៅកាន់វគ្គ១៦ក្រុមថ្នាក់ជាតិ ពានសម្ដេចតេជោ ហ៊ុន សែន ២០២០នេះដែរ ដោយត្រូវប៉ះកងយោធពលខេមរភូមិន្ទ៕

អត្ថបទ និងរូបភាព ៖ សុវណ្ណ
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024