ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

Pedro Augusto ថាទោះរកបានជ័យជំនះច្រើនលើសលប់ តែក្រុមខ្លួនលេងប្រកបដោយការគោរព

០៦ កក្កដា ២០២០ | កីឡា

ក្រោយជ័យជំនះយ៉ាងច្រើនលើសលប់រហូតដល់ទៅ១០ទល់នឹង០ លើក្រុមយុវជនបាទីអាយុក្រោម១៨ឆ្នាំ ក្នុងការប្រកួតលីគកំពូលកម្ពុជាសប្តាហ៍ទី៦កាលពីចុងសប្តាហ៍កន្លងទៅ ខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង Pedro Augusto បានលើកឡើងថា ក្រុមខ្លួនលេងបានល្អ ទាំងការសហការណ៍គ្នាជាក្រុម ទាំងការស្វែងរកគ្រាប់បាល់ ជាពិសេសនោះ គឺការលេងដោយគោរពគូប្រកួតបំផុត ។

 


ឆ្លើយតបនឹងភីអិនអិនកាលពីពេលថ្មីៗ ខ្សែប្រយុទ្ធជនជាតិប្រេស៊ីលរូបនេះបានលើកឡើងថា គឺជាជ័យជំនះដ៏អស្ចារ្យមួយ ដែលក្រុមខ្លួនលេងបានល្អតាមផែនការនៃការលេង និង ការសហការណ៍គ្នាបានយ៉ាងល្អនៅលើទីលានក្នុងការដាក់សំពាធដើម្បីស្វែងរកគ្រាប់បាល់អោយបានច្រើន ។ បន្ថែមលើនេះ ទោះបីជាលទ្ធផលក្រុមខ្លួនស៊ុតបញ្ចូលទីច្រើនគ្រាប់ក្តី តែក្រុមខ្លួនបានលេងប្រកបដោយការគោរពបំផុតចំពោះគូប្រកូត ដ្បិតគូប្រកួតស៊ុតសឹងតែជាយុវជនដែលត្រូវការបទពិសោធបន្ថែមពីការប្រកួត ។

 


ដោយឡែកចំពោះការស៊ុតបញ្ចូលទីរហូតដល់ទៅ៤គ្រាប់ក្នុងមួយប្រកួតនេះវិញ រូបគេបន្តថា ខ្លួនរីករាយវំផុតដែលអាចស៊ុតបញ្ចូលទីបានច្រើនគ្រាប់បែបនេះក្នុងមួយប្រកួត ហើយក៏អរគុណដល់មិត្តរួមទាំងអស់ដែលបានរួមសហការណ៍គ្នា ធ្វើអោយមានលទ្ធផលដ៏អស្ចារ្យនេះឡើង ។


គួរបញ្ជាក់ថា គិតត្រឹមសប្តាហ៍ទី៦នេះ ខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង Pedro Augusto ស៊ុតបញ្ចូលទីបាន៩គ្រាប់ហើយ ។ ដោយឡែកព្រះខ័នរាជស្វាយរៀងឡើងទៅឈរនៅកំពូលតារាង មាន១៦ពិន្ទុ ក្រោយ៦ប្រកួត ឈ្នះ៥ និង ស្មើ១ និង មានផលសងគ្រាប់បាល់ ២១គ្រាប់ ។ ប្រកួតបន្ទាប់របស់ស្វាយរៀងនឹងត្រូវជួបអាស៊ីអឺរ៉ុប នៅថ្ងៃទី១១កក្កដា វេលាម៉ោង៦ល្ងាច នាកីឡដ្ឋានខេត្តស្វាយរៀង៕

អត្ថបទ និងរូបភាព៖ រ៉េត ស្តាលីន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024