ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤

សួនសត្វក្រុងប៉ារីសស្វាគមន៍សត្វគោសមុទ្រញីមួយក្បាលដើម្បីបង្កបង្កើនពូជសត្វដ៏កម្រមួយនេះ

សួនសត្វមួយនៅទីក្រុងប៉ារីសប្រទេសបារាំងបានស្វាគមន៍គោសមុទ្រញីមួយក្បាលមកពីសួនសត្វមួយទៀតនៅប្រទេសនេះដែរដោយគេសង្ឃឹមថា គោសមុទ្រនេះនឹងអាចបង្កបង្កើនពូជដើម្បីជួយធានាអនាគតរបស់ប្រភេទសត្វនេះដែលកំពុងរងការគំរាមកំហែងផុតពូជនៅក្នុងទឹកនៅតំបន់ត្រូពិច។

 

 

 

 

សួនសត្វ Parc Zoologique de Paris បានស្វាគមន៍សត្វគោសមុទ្រញីមួយក្បាលពីសួនសត្វ Beauval នៅភាគកណ្ដាលប្រទេសបារាំងកាលពីដើមខែមេសានេះ ហើយសត្វគោសមុទ្រដែលទើបទទួលបាននេះត្រូវបានគេដាក់ឈ្មោះថា Unai។ 

 


សួនសត្វក្រុងប៉ារីសនេះសង្ឃឹមថា គោសមុទ្រដែលពួកគេទទួលបានថ្មីៗនេះនឹងអាចជួយបង្កបង្កើនពូជសត្វប្រភេទនេះជាមួយនឹងគោសមុទ្រឈ្មោលចំនួន ៣ ក្បាលទៀតដែលកំពុងរស់នៅក្នុងសួននេះស្រាប់ ដែលជាផ្នែកមួយនៃកម្មវិធីបន្តពូជសម្រាប់ប្រភេទសត្វដែលរងការគំរាមកំហែងមួយនេះ។

 


មូលហេតុដែលគេហៅថាសត្វសមុទ្រនេះថាជា«គោសមុទ្រ»ដូច្នេះគឺដោយសារពួកវាស៊ីស្មៅដែលដុះក្នុងទឹកជាអាហារ ហើយវាក៏ជាថនិកសត្វសមុទ្រមួយប្រភេទដែលរស់នៅក្នុងទឹករាក់នៃសមុទ្រការ៉ាប៊ីន នៅលើឆ្នេរសមុទ្រភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក និងនៅតាមមាត់ទន្លេមួយចំនួននៅប្រទេសបារាំង។

 

 

 

 

 

 


ក្រុមអ្នកអភិរក្សសត្វបានប៉ាន់ប្រមាណថា បច្ចុបន្នចំនួនសត្វគោសមុទ្រនេះបានថយចុះនៅសល់តែប្រមាណ ១ ម៉ឺនក្បាលប៉ុណ្ណោះដោយសារការបាត់បង់ទីជម្រក ការរងរបួសជារឿយពីការធ្វើនាវាចរណ៍និងការបំពុលបរិស្ថាន។

 


ហើយកត្តាដ៏សំខាន់មួយទៀតដែលជំរុញឱ្យចំនួនសត្វនេះថយចុះដែរនោះគឺវដ្តបន្តពូជរបស់ពួកវាមាន រយៈពេលយូររហូតដល់ជាង១ឆ្នាំឯណោះ និងការប្រែប្រួលសីតុណ្ហភាពដែលធ្វើពួកវាមិនអាចទ្រាំទ្របានចំពោះអាកាសធាតុដែលចេះឡើងកម្ដៅខ្លាំងបែបនេះ៕

 

 

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024