ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤

ទីផ្សារបរធនបាលកិច្ច សម្រេចកំណើនល្អក្នុងត្រីមាសទី ១

១១ មេសា ២០២៤ | សេដ្ឋកិច្ច

 

នៅក្នុងត្រីមាសទី ១ ដើមឆ្នាំ ២០២៤នេះ ទីផ្សារបរធនបាលកិច្ច សម្រេចបានចំនួន ៧៨ករណី និងចុះបញ្ជីជាមួយទំហំបរធន ១១០លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍សង្ខេបសមិទ្ធផលរបស់និយ័តករបរធនបាលកិច្ច ចេញផ្សាយនាពេលថ្មីៗនេះ។

 

 

របាយការណ៍សង្ខេបសមិទ្ធផលក្នុងវិស័យបរធនបាលកិច្ច សម្រាប់រយៈពេល ៣ខែ ដើមឆ្នាំ២០២៤ បានបញ្ជាក់ថា បរធនបាលកិច្ច សម្រេចបានចំនួន ៧៨ករណី ជាមួយការចុះបញ្ជីទំហំបរធន១១០លានដុល្លារអាមេរិក ក្នុងនោះមាន បរធនបាលកិច្ចពាណិជ្ជកម្ម ចំនួន ៩៩លានដុល្លារអាមេរិក ដែលពាក់ព័ន្ធនឹង បរធនបាលកិច្ច សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកចំនួន ៦២លានដុល្លារអាមេរិក, បរធនបាលកិច្ចអចលនទ្រព្យចំនួន ៣៦លានដុល្លារអាមេរិក ព្រមទាំង បរធនបាលកិច្ចប្រាក់បញ្ញើមានកាលកំណត់ ចំនួន ៥ម៉ឺនដុល្លារអាមេរិក។

 


របាយការណ៍ខាងលើ បានបញ្ជាក់ដែរថា ធនាគារពាណិជ្ជចំនួន ៣ ទទួលបានអាជ្ញាបណ្ណជាប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក។ក្រុមហ៊ុនផ្តល់សេវាសវនកម្មចំនួន ១១ ទទួលបានការទទួលស្គាល់ជា ក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច និងសវនករជារូបវន្តបុគ្គលចំនួន ២៥រូប ទទួលបានការទទួលស្គាល់ជា សវនករជារូបវន្តបុគ្គលក្នុងវិស័យបរធនបាលកិច្ច។ជាចុងក្រោយ ក្រុមហ៊ុនវាយតម្លៃចំនួន ១ ទទួលបានការទទួលស្គាល់ជា ក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច និងអ្នកជំនាញវាយតម្លៃចំនួន ២រូប ទទួលបានការទទួលស្គាល់ជា អ្នកជំនាញវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច៕

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024