ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤

 បាន មុនីល័ក្ខ ស្រក់ទឹកភ្នែក និងសុំខមាលទោសចំពោះអ្នកមានគុណនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី !

១០ មេសា ២០២៤ | កម្សាន្ដ

តារាចម្រៀង បាន មុនី្នល័ក្ខ បានស្រក់ទឹកភ្នែកភ្លាមៗនៅពេលដែលនិយាយដល់ឪពុកម្តាយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ រហូតនាងបានចេញមុខតាមរយៈ ភីអិនអិន ការសុំខមាលទោសចំពោះអ្នកមានគុណទាំងពីរនូវកំហុសឆ្គងដែលនាងបានធ្វើនាពេលកន្លងមក ។ 

 

 

ឆ្លៀតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ នេះតារាចម្រៀង បាន មុន្នីល័ក្ខ បានចេញមុខសុំខមាលទោសចំពោះឪពុកម្តាយខ្លួន នូវកំហុសឆ្គងមួយចំនួន លាយឡំជាមួយទឹកភ្នែកដោយសារទប់អារម្មណ៍មិនបាន ។   

 

 

នៅពេលដែលមានរឿងមិនសប្បាយចិត្ត ឬជួបរឿងអាក្រក់ជាច្រើន តារាចម្រៀងរូបនេះ តែងតែឱ្យឪពុកម្តាយស្រោចទឹកលើករាសីដល់ខ្លួនគ្រប់ពេល ។ សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ម្តងៗកញ្ញាបានធ្វើរឿងមួយនេះសម្រាប់គ្រួសាររបស់ខ្លួន ។

 


កញ្ញា បាន មុន្នីល័ក្ខ គឺជាកូនទី ២ នៅក្នុងគ្រួសារ នាងត្រូវធ្វើការងារជាច្រើនដើម្បីជួយគ្រួសារផង និងជួយខ្លួនឯងផង ប៉ុន្តែនៅពេលដែលនិយាយដល់ឪពុកម្តាយដែលជាអ្នកមានគុណនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ នាងបែរជាស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនហើយពោលពាក្យសុំខមាលទោសចំពោះអ្នកមានគុណ ។  

 

 

ថ្វីដ្បិតតែតារាចម្រៀងបាន មុន្នីល័ក្ខ មិនស្ថិតនៅក្នុងផលិតកម្មធំដូចមុន ប៉ុន្តែនាងអាចរកប្រាក់ចំណូលបានច្រើនគួរសមពីវិស័យចម្រៀង ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យធូធារដូចគេដូចឯង ជាញឹកញាប់គឺនាងចេញសម្តែងនៅក្នុងពិធីមង្គលការ និង តាមការប្រគំតន្រ្តីតាមខេត្តក្រុងនានា ។ ចំពោះរឿងរៀបការ នៅតែនិយាយដដែលថា មិនទាន់មានលំនឹងច្បាស់លាស់ ដូច្នេះនាងមិនចង់រៀបការទេ ៕ 

 


 
 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច និង ញិល សុជា  

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024