ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

Kristen Stewart វិលត្រលប់ជាមួយភាពយន្តស្នេហាស្រីនិងស្រីដ៏សិចស៊ី

១៥ មីនា ២០២៤ | កម្សាន្ដ

 

តារាសម្ដែងស្រីអាមេរិក Kristen Stewart បានធ្វើការវិលត្រលប់ជាមួយភាពយន្តថ្មីមានចំណងជើងថា “Love Lies Bleeding” ជាភាពយន្តបែបឧក្រិដ្ឋកម្មនិងស្នេហាស្រីនិងស្រី។

 


បន្ទាប់ពីទទួលបានសំឡេងគាំទ្រខ្លាំងក្នុងការសម្ពោធបញ្ចាំងនៅមហស្រពភាពយន្តក្រុងប៊ែរឡាំងកាលពីពេលកន្លងទៅ ភាពយន្តស្នេហាស្រីនិងស្រីដ៏រោលរាលរបស់តារាសម្ដែងល្បីឈ្មោះ Kristen Stewart (គ្រីស្ទៀន ស្ទីវើត) រឿង “Love Lies Bleeding” នឹងចេញបញ្ចាំងផ្លូវការនៅសហរដ្ឋអាមេរិកនៅថ្ងៃទី១៥ ខែមីនានេះ។

 


ភាពយន្តនេះមានសាច់រឿងនិយាយពីអ្នកគ្រប់គ្រងកន្លែងហាត់ប្រាណសម្ដែងដោយ Kristen Stewart ដែលធ្លាក់ក្នុងអន្លង់ស្នេហ៍គ្រូបង្វឹកហាត់ប្រាណសម្ដែងដោយ Katy O'Brian (ខេធី អូប្រេន) ហើយក៏បង្កើតជាទំនាក់ទំនងស្នេហាយ៉ាងឆាប់រហ័ស។

 

 

ប៉ុន្តែមិនយូរប៉ុន្មាន អ្នកទាំងពីរត្រូវប្រឈមមុខពាក់ព័ន្ធនឹងរឿងឃាតកម្ម ឧក្រិដ្ឋជន ក្រុមស៊ើបអង្កេត FBI ព្រមទាំងបញ្ហាផ្ទាល់ខ្លួនដែរ។ភាពយន្តនេះគឺជាស្នាដៃដឹកនាំរឿងទីពីររបស់ផលិតករស្រី Rose Glass (រ៉ូស ក្លាស) ដែលធ្លាប់ទទួលបានជោគជ័យខ្លាំងតាមរយៈភាពយន្តរន្ធត់ “Saint Maud” (សេន ម៉ត) ដែលជាស្នាដៃដឹកនាំដំបូងរបស់នាង។

 


ដូចជាភាពយន្ត “Saint Maud” ដែរ ស្នាដៃថ្មី “Love Lies Bleeding” បានទទួលមតិ review បែបសរសើរជាច្រើន និងមានពិន្ទុខ្ពស់ដល់ ៩១% លើគេហទំព័រ rottentomatoes.com ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024