ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤

អាល់ប៊ុមថ្មី  SEVENTEEN ទទួលការកុម្ម៉ង់ទិញលើស ៣ លានតាំងពីមិនទាន់ចេញលក់

២២ មេសា ២០២៤ | កម្សាន្ដ

 

 

មិនទាន់ចេញលក់នោះទេ ប៉ុន្តែអាល់ប៊ុមថ្មីរបស់ក្រុមចម្រៀង  SEVENTEEN បានទទួលការកុម្ម៉ង់ទិញលើស ៣ លានបន្ទះបាត់ទៅហើយ ក្រោយបើកទទួល pre order មួយសប្ដាហ៍។

 


ក្រុមហ៊ុន YG PLUS ដែលជាអ្នកចែកចាយអាល់ប៊ុមរបស់ក្រុមចម្រៀង SEVENTEEN បានប្រកាសនៅថ្ងៃទី ២២ ខែមេសានេះថា អាល់ប៊ុមថ្មីរបស់ពួកគេមានចំណងជើងថា "17 IS RIGHT HERE" បានកត់ត្រាការបញ្ជាទិញទុកលើស ៣ លានបន្ទះហើយ។

 

 

អាល់ប៊ុមដែលត្រៀមចេញផ្លូវការនៅថ្ងៃទី២៩ ខែមេសាខាងមុខនេះ នឹងរួមបញ្ចូលបទចម្រៀងល្បីៗជាច្រើនរបស់ SEVENTEEN នាពេលកន្លងមក រួមជាមួយបទចម្រៀងថ្មីចំនួនបួនបទ មានដូចជាបទ “MAESTRO” (ម៉ាយស្ត្រូ) បទ “LALALI” (ឡាឡាលី) បទ “Spell” និង បទ “Cheers to youth”។ ចំនួន Pre order សម្រាប់អាល់ប៊ុម "17 IS RIGHT THERE" នេះត្រូវបានរំពឹងថានឹងកើនឡើងបន្តទៀតពិសេសនៅពេលជិតដល់ថ្ងៃ Comeback របស់ SEVENTEEN ។

 


គួរបញ្ជាក់ថា ក្រុមចម្រៀងដែលមានសមាជិក ១៣ នាក់មួយនេះទើបតែបញ្ចប់ការប្រគំតន្ត្រីដ៏ធំរបស់ពួកគេ គឺការប្រគំតន្ត្រី "FOLLOW Again" រយៈពេល២ថ្ងៃនៅទីក្រុង Incheon (អ៊ិនឆន) ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី៣០ និង ៣១ ខែមីនា ហើយនឹងបន្តរៀបចំចំនួន ២ថ្ងៃទៀតនៅទីក្រុងសេអ៊ូល នៅថ្ងៃទី ២៧ និង ២៨ ខែមេសានេះ។ 

 


បន្ទាប់ពីបញ្ចប់ការផ្សព្វផ្សាយអាល់ប៊ុមថ្មី ពួកគេនឹងបន្តទៅសម្ដែងនៅប្រទេសជប៉ុន នៅទីក្រុង Osaka នៅថ្ងៃទី១៨ និង ១៩ ខែឧសភា និងទីក្រុង Kanagawa នៅថ្ងៃទី២៥ និង ២៦ ខែឧសភា៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024