ថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤
ថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤
រដ្ឋមន្ត្រីការបរទេសនៃអង្គការណាតូ បានជួបប្រជុំនៅទីក្រុងព្រុចសែលនៅថ្ងៃអង្គារ(២៨វិច្ឆិកា) ដើម្បីពិភាក្សាអំពីការគាំទ្រចំពោះប្រទេសអ៊ុយក្រែននៅក្នុងសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់ប្រទេសរុស្ស៊ី ខណៈទាំងសហរដ្ឋអាមេរិក និងសភាពអ៊ឺរ៉ុប ខ្នះខ្នែងឱ្យមានការឯកភាពលើជំនួយយោធាបន្ថែមទៀត។
កញ្ចប់ជំនួយយោធាអាមេរិក៦០ប៊ីលានដុល្លារអាមេរិក ស្នើឡើងដោយរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិកJoe Biden ស្ថិតនៅក្នុងភាពមិនប្រាកដប្រជា ដោយសារការប្រឆាំងពីសមាជិកសភាមកពីគណបក្សសាធារណៈរដ្ឋមួយចំនួននៅក្នុងសភា។
មន្ត្រីរដ្ឋាភិបាលអាមេរិក បានបង្ហាញពីជំនឿជាក់ថាពួកគេនឹងទទួលបានកញ្ចប់ថវិកា ដោយលើកឡើងថា សមាជិកសភាភាគច្រើនទាំងសាធារណៈរដ្ឋ និងគណបក្សប្រជាធិបតេយ្យនៅក្នុងសភា នៅតែគាំទ្ររដ្ឋាភិបាលទីក្រុងកៀវ។
ស្របគ្នា សំណើររបស់ប្រធាននយោបាយការបរទេសនៃសហភាពអ៊ឺរ៉ុប សម្រាប់ថវិការជាង២១លានប៊ីលានអាមេរិក ក្នុងរយៈពេល៤ឆ្នាំជាជំនួយយោធាចំពោះប្រទេសអ៊ុយក្រែនស្ថិតនៅក្នុងភាពមិនដាច់ស្រាច់ ក្នុងចំណោមបណ្តារដ្ឋជាសមាជិក។
អត្ថបទ៖ណាវ័ន្ត