ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤

សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកផ្លូវជាតិលេខ៥ជាសរសៃឈាមសំខាន់សម្រាប់ចិញ្ចឹមជីវភាពសេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋ

២៣ ​វិច្ឆិកា ២០២៣ | សេដ្ឋកិច្ច

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកផ្លូវជាតិ លេខ៥ គឺជាសរសៃឈាមមួយសំខាន់ណាស់ សម្រាប់ចិញ្ចឹមជីវភាពសេដ្ឋកិច្ចប្រជាពលរដ្ឋ និងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ព្រោះថាផ្លូវនេះតភ្ជាប់ទៅកាន់ខេត្តសំខាន់ៗមួយចំនួនក្នុងប្រទេស។ ការលើកឡើងរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីនេះ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្តាម ទៅដល់បាត់ដំបង និងបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ្ឌ ទៅដល់ប៉ោយប៉ែត ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុន នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតក្នុងខេត្ដកំពង់ឆ្នាំង។

 

 


សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថា៖ «ផ្លូវជាតិលេខ៥ គឺជាផ្លូវសរសែឈាមមួយសំខាន់ ដែលថ្ពួកបណ្តាផ្លូវផ្សេងៗទៅភ្ជាប់ទីប្រជាជុំជននៅក្នុងខេត្តកណ្តាល  ពោធិសាតិ៍ កំពង់ឆ្នាំង  បាត់ដំបង បន្ទាយមានជ័យ  និងខេត្តកំពង់ស្ពឺ។ ដូចនេះ ការភ្ជាប់ផ្លូវច្រើន ដែលជាមេសរសៃឈាមមួយ មិនត្រឹមតែភ្ជាប់នៅកាន់តំបន់និងភូមិសាស្ត្រទេ ប៉ុន្តែវាជាសរសៃឈាមដែលចិញ្ចឹមដល់ជីវភាពសេដ្ឋកិច្ចប្រជាពលរដ្ឋនៅជាប់ផ្លូវនោះផងដែរ»។  

 

 


សម្តេចធិបតីបានគូសបញ្ជាក់ទៀតថា នៅថ្ងៃទី២២ ខែវិច្ឆិកានេះ គឺជាខួប៣ខែនៃការបង្កើតរាជរដ្ឋាភិ បាលអាណត្តិទី៧ ហើយកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣កន្លងមក រដ្ឋសភាបានអនុម័ត        សមាសភាពរាជរដ្ឋាភិបាលជាផ្លូវការ។ សម្ដេចធិបតីបានអះអាងថា ការសម្ពោធផ្លូវជាតិលេខ៥នៅថ្ងៃនេះគឺជាថ្ងៃពិសេស ហើយជានិមិត្តរូបនៃការបន្តនៃការអភិវឌ្ឍដែលមានស្រាប់ និងជានិមិត្តរូបនៃការបន្តពង្រឹងប្រទេសជាតិក្នុងស្ថានភាពសេដ្ឋកិច្ចរីកចម្រើនដែលបានកសាងពីពេលមុនៗមក និងការបើកពង្រីកអភិវឌ្ឍន៍បន្ថែមទៀត។   ហើយការ ដាក់សម្ភោធផ្លូវជាតិលេខ៥នេះ ក៏ជានិមិត្តរូប នៃការធ្វើទំនាក់ទំនង ជាមួយបណ្តាប្រទេសជាមិត្តរបស់យើងផងដែរ៕

 

 

អត្ថបទ៖ AKP រូបភាព៖ ក្រុមការងារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024