ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤

តម្លៃប្រេងឆៅសកល ហាក់នៅថេរ ទោះមានការកាត់បន្ថយផលិតកម្មពី OPEC+

២៣ ​វិច្ឆិកា ២០២៣ | សេដ្ឋកិច្ច

តម្លៃប្រេងឆៅសកល ហាក់នៅកម្រិតថេរ មិនផ្លាស់ប្តូរច្រើននៅក្នុង ជំនួញអាស៊ី ក្នុងសប្តាហ៍នេះ ទោះបីជាមាន ការកាត់បន្ថយការផ្គត់ផ្គង់ពីក្រុមអ្នកផលិតប្រេង OPEC+ ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។ជាក់ស្តែង តម្លៃប្រេងឆៅ Brent របស់អង់គ្លេស បានកើនឡើង ១១សេន ដល់ជាង ៨២ដុល្លារអាមេរិកក្នុងមួយបារ៉ែល ប្រេងឆៅ West Texas Intermediate របស់អាមេរិក បានកើនឡើង ១៤សេន ដល់ជាង ៧៧ដុល្លារអាមេរិកក្នុងមួយបារ៉ែល។

 

 


តម្លៃប្រេងគោលទាំងពីរខាងលើ បានធ្លាក់ចុះក្នុងរយៈពេល ៤សប្តាហ៍ជាប់គ្នា ហើយអ្នកវិនិយោគនៅតែមានការប្រុងប្រយ័ត្ន មុនពេលកិច្ចប្រជុំ OPEC+ នៅពេលដែលក្រុមអ្នកផលិត អាចពិភាក្សាអំពីការកាត់បន្ថយការផ្គត់ផ្គង់យ៉ាងស៊ីជម្រៅ ដោយសារការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចពិភពលោក។យ៉ាងណាមិញ តម្លៃប្រេងទាំង ២នេះ កើនឡើងបន្តិច បន្ទាប់ពី ក្រុមអង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងអ្នកផលិតសម្ព័ន្ធមិត្ត បានប្រាប់សារព័ត៌មានរ៉យទ័រ អំពីការបានកំណត់ ដើម្បីពិចារណាការកាត់បន្ថយការផ្គត់ផ្គង់ប្រេងបន្ថែម នៅក្នុងកិច្ចប្រជុំនាពេលដ៏ខ្លីខាងមុខ។

 

 


ដោយឡែក ក្រុមអ្នកវិភាគបានព្យាករណ៍ថា OPEC+ ទំនងជានឹងកាត់បន្ថយការផ្គត់ផ្គង់ប្រេង ឱ្យកាន់តែស៊ីជម្រៅនៅឆ្នាំក្រោយ។ជាចុងក្រោយ ប្រធានផ្នែកទីផ្សារប្រេង និងផ្នែកឧស្សាហកម្មរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ បានថ្លែងថា ទោះបីជាប្រទេស OPEC+ ពង្រីកការកាត់បន្ថយរបស់ពួកគេ នៅឆ្នាំក្រោយក៏ដោយ ទីផ្សារប្រេងពិភពលោកនឹងឃើញអតិរេកការផ្គត់ផ្គង់តិចតួចនៅឆ្នាំ ២០២៤៕
 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024