ថ្ងៃព្រហស្បតិ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២៥

ដ្បិតមានប្រពន្ធកូនហើយតែ ធីប នៅតែមានហាងឆេងក្នុងសិល្បៈ ត្រៀមលេចមុខក្នុងរឿងភាគថ្មីរបស់ PNN « ដឹកបេះដូងរកស្នេហ៍ » 

១៥ ​វិច្ឆិកា ២០២៣ | កម្សាន្ដ

 

 

ថ្វីដ្បិតតែបើកចំហរពីជីវិតប្រពន្ធកូន ប៉ុន្តែបុរសង្ហា ធីប នៅតែទទួលបានការគាំទ្រច្រើនពីមហាជន ហើយឆាប់ៗខាងមុខនេះ ធីប នឹងមានវត្តមានថ្មីនៅក្នុងរឿងភាគរបស់ ភីអិនអិន ដែលមានចំណងជើងថា « ដឹកបេះដូងរកស្នេហ៍ » ។ 

 

 

តាំងព្រីប្រកាសមានប្រពន្ធកូនមក តារាសម្តែង និង បង្ហាញម៉ូដ ធីប កាន់តែមានប្រជាប្រិយភាព និងទទួលបានការងារថ្មីៗជាបន្តបន្ទាប់ បើទោះបីជាលោកបានរៀបការមានភរិយា និងកូនស្រីម្នាក់ដែលមានវ័យជាង ៣ ខែរួចក្តី ហើយឆាប់ៗខាងមុខនេះ  ធីប នឹងមានវត្តមានថ្មីនៅក្នុងរឿងភាគ របស់ ភីអិនអិន ដែលមានចំណងជើងថា « ដឹកបេះដូងរកស្នេហ៍ » ។ 

 

 

តារារូបនេះ កាន់តែល្បីឈ្មោះបន្ទាប់ពីមានវត្តមាននៅក្នុងរឿងភាគរបស់ ភីអិនអិន ដែលមានចំណងជើងថា « លួចស្នេហ៍គូដណ្តឹង » ដោយលោកសម្តែងជាតួអង្គព្រាននារីបំផុត ។ ជួបជាមួយ ធីប ផ្ទាល់កាលពីពេលថ្មីៗនេះនៅក្នុងកម្មវិធីសន្នីសីទសារព័រត៌មានមួយស្តីពីការត្រៀមរៀបចំកម្មវិធី បង្ហាញម៉ូដដ៏ធំមួយរបស់ Phnom Penh Designers Week កាលពីពេលលថ្មីៗ ធីប បានប្រាប់ថា លោកកំពុងថតរឿងភាគថ្មីដែលមានចំណងជើងថា « ដឹកបេះដូងរកស្នេហ៍ » រួមជាមួយតារាសម្តែងល្បីៗដូចជាលោក នូ ឧសភា និងកញ្ញា ស៊ីន យូប៊ីន ជាដើម...។ នៅក្នុងរឿងនេះ ធីប មិនបានសម្តែងជាតួអង្គព្រាននារីដូចពេលមុនៗទៀតទេ ។   

 


ទន្ទឺមនិងការត្រៀមខ្លួនលេចមុខនៅក្នុងរឿងភាគថ្មីរបស់ ភីអិនអិន បុរសង្ហា ធីប ក៏បានបង្ហើបប្រាប់ពីអាថ៌កំបាំងដែលធ្វើឱ្យជីវិតគ្រួសារខ្លួនកាន់តែមានសុភមង្គល តាំងពីលោករៀបការ និងទទួលបានចំណងដៃកូនស្រីម្នាក់ដែលមានវ័យជាង ៣ ខែ ។ 

 


ទោះបីជាប្រកាសមានប្រពន្ធកូនរួចក្តី បុរសសង្ហា ធីប នៅតែទទួលបានការងារថ្មីៗជាបន្តបន្ទាប់នៅក្នុងពិភពសិល្បៈ ជាក់ស្តែងនៅដើមឆ្នាំ ២០២៤ ខាងមុខ លោកនឹងមានគម្រោងការងារធំៗជាច្រើនត្រូវធ្វើ ទាំងសម្តែង បង្ហាញម៉ូដ និង ធ្វើវីដេអូផ្សេងៗ ...៕  

 

 

 

អត្ថបទ ៖ ម៉ា រីសា  រូបភាព ៖ ញិល សុជា 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025