ថ្ងៃច័ន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥
ភ្នំពេញ៖ តាមការបញ្ជាក់របស់អាជ្ញាធរខណ្ឌមានជ័យបានអោយដឹងថា មានករណីអគ្គីភ័យឆាបឆេះ ចំនួន ២ទីតាំង នៅក្នុងក្រុមទី៥ និងក្រុមទី៧ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១២និង០០ នាទីថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ២០២៣ ។
ដោយករណីទី១ កេីតឡេីងនៅផ្លូវលំ ក្រុមទី៥ ភូមិថ្មី នៅផ្ទះរបស់លោក គី ប៊ុនស៊ាន ភេទ ប្រុស អាយុ ៦៨ ឆ្នាំ ជនជាតិ ខែ្មរ បណ្តាលមកពីកូនរបស់គាត់បែកថ្នាំបានធ្វើការដុតផ្ទះដោយចងទ្វាជាប់ ទើបបណ្តាលឲ្យមានការឆាបឆេះខ្លាំង បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះអស់ទាំងស្រុង និងបណ្តាលមានអ្នកស្លាប់ម្នាក់ ឈ្មោះ គី ប៊ុនសែន ភេទ ប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ នៅផ្ទះ ហេីយករណីនេះបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន ១៤ គ្រឿង និងបំពង់ពន្លត់អគ្គីភ័យអស់ចំនួន ៣បំពង់ ចំណែកករណីទី ២.ស្ថិតនៅក្រុមទី៥ ភូមិថ្មីដដែរ ឆ្លងចរន្តអគ្គីសនីឆាបឆេះបង្គោលភ្លើង តែករណីនេះមិនប៉ះពាល់ដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋនោះទេ ការពន្លត់នេះប្រើបំពង់ពន្លត់អគ្គីភ័យអស់ចំនួន ២០បំពង់។
គួរបញ្ជាក់ថាក្នុងប្រតិបត្តិការអន្តរាគមន៍ពន្លត់ករណីអគ្គិភ័យដឹកនាំបញ្ជាដោយលោក ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ រួមសហការជាមួយកម្លាំងបង្កានិងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងកងរាជអាវុធហត្ថ កម្លាំងសមត្ថកិច្ចនិងកម្លាំងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានខណ្ឌមានជ័យ៕
រូបភាព៖រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១