ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤

ជំងឺឆ្កែឆ្កួត ជាជំងឺដែលបង្ករពីវីរុសឆ្កែឆ្កួត វីរុសទាំងនោះគឺរស់ក្នុងទឹកមាត់របស់សត្វដែលមានជំងឺឆ្កែឆ្កួត

២៥ តុលា ២០២៣ | ព័ត៌មានជាតិ

 

គ្រូពេទ្យបញ្ជាក់ថា ពាក្យថាជំងឺឆ្កែឆ្កួត មិនមែនមាននយ័មានតែការខាំរបស់សត្វឆ្កែតែមួយទេ ប៉ុន្តែ វារួមមានប្រភេទសត្វឆ្មា សត្វស្វា សត្វប្រជៀវ និងពពួកសត្វកកេរដែលមានផ្ទុកវីរុសឆ្កែឆ្គួត ក៏អាចបង្ករជំងឺឆ្កែឆ្កួតដែល។ តើមនុស្សអាចឆ្លងជំងឺឆ្កែឆ្កួតដោយរបៀបណា? 

 


១. ការខាំអេាយមានរបួសដាច់ស្បែកដេាយសារសត្វឆ្កែ សត្វស្វា សត្វឆ្មានិងសត្វកកេរដ៏ទៃទៀតដែលមានផ្ទុកជំងឺឆ្កែឆ្កួត។
២. ករណីរសត្វឆ្កែ សត្វឆ្មានិងសត្វកកេរដ៏ទៃទៀតដែលមានផ្ទុកជំងឺឆ្កែឆ្កួត លិតលើស្បែកទោះមិនមានដាច់រលាត់ក៏ដោយ។
៣. សត្វឆ្កែ សត្វឆ្មានិងសត្វកកេរដ៏ទៃទៀតដែលមានផ្ទុកជំងឺឆ្កែឆ្កួត ខ្ញាវក្រញៅ
៤. គេឃើញមានករណីតិចតួចបំផុតដែលឆ្លងពីអ្នកជំងឺឆ្កែឆ្កួត ទៅមនុស្សដ៏ទៃទៀត។
ហេតុអ្វីបានជាជំងឺឆ្កែឆ្កួតអាចសំលាប់មនុស្សបាន?
វីរុសជំងឺឆ្កែឆ្កួត ត្រូវបានបញ្ជូនតាមទឹកមាត់របស់សត្វដែលមានជំងឺឆ្កែឆ្គួតដោយការខាំ ក្រញៅ ឬលិត។ បន្ទាប់មកវាធ្វើដំនើរទៅប្រពន្ធ័ប្រសាទ ហើយចុងក្រោយតំរង់ទិសទៅប្រពន្ធ័ប្រសាទកណ្តាលដែលស្ថិតនៅខួរក្បាល ធ្វើអោយខូចខួរក្បាលទាំងមូល។ 
ត្រូវចងចាំថាបើអ្នកជំងឺស្តែងចេញជារោគសញ្ញាជំងឺឆ្កែឆ្កួត នោះមាននយ័ថាក្មេងនឹងត្រូវស្លាប់ក្នុងរយះពេលជាទូទៅ៣ទៅ៥ថ្ងៃ ដោយគ្មានវិធីសាស្រ្តណាដែលពេទ្យអាចជួយបាននោះទេ។
តើរោគសញ្ញាជំងឺឆ្កែឆ្កួតមានអ្វីខ្លះ?
១. ខ្លាចទឹក ករណីនេះក្មេងស្រេចទឹកខ្លាំ តែមិនហ៊ានផឹកទឹកព្រោះវាធ្វើអោយក្មេងឈ្លក់ ពិបាកដកដង្ហើម។
២. ខ្លាចខ្យល់ ព្រោះខ្យល់ត្រជាក់ធ្វើអោយផ្លូវដង្ហើមក្មេងបិទដកដង្ហើមមិនរួច។
៣. លេសលាស នៅមិនស្ងៀម
៤. ទន់ដៃទន់ជើង 
៥. លេចនោមមិនដឹងខ្លួន
៦. ឈឺក្បាល ចង្អោរ ក្អួត
៧. ឈឺ និងស្ពិកអុចៗ នៅកន្លែងដែលសត្វដែលមានជំងឺឆ្កែឆ្កួតខាំ ជាដើម។
តើទុកអោយឆ្កែខាំបានចាក់វាក់សាំងការពារ ឬត្រូវចាក់ការពារមុនខាំ?
1. យើងអាចចាក់ការពារមុនខាំត្រឹមតែ ៣ដងប៉ុណ្ណោះ (0-7-28)។ បើមានការខាំ៖
-មុន ៥ឆ្នាំ: គ្រាន់តែរំលឹក ២ដងគ្រប់គ្រាន់ (0-3)
-ក្រោយ ៥ឆ្នាំ ឬចាក់មិនបានគ្រប់ ឬមិនច្បាស់លាស់ ត្រូវចាក់ ៥ដងឡើងវិញ។
2. ករណីមានការខាំដោយមិនបានចាក់៖ 
-គ្រាន់តែប៉ះពាល់ទឹកមាត់មិនដាច់រលាត់ មិនចាំបាច់ចាក់នោះទេ។
-បើមានដាច់រលាត់ កោសមិនមានឈាម ត្រូវចាក់ ៥ដង(0-3-7-14-28)
-បើករណីមានស្នាមធ្មេញ ដាច់ឈាមរយៈស្បែក ត្រូវចាក់វាក់សាំងផង និងសេរ៉ូមអង់ទីករផង។
សូមកុំរងចាំដល់ឆ្កែខាំទើបចាក់! 
សូមបញ្ជាក់ជំងឺឆ្កែឆ្កួតពេលចេញរោគសញ្ញាមិនអាចព្យាបាជានោះទេ៕ ប្រភព៖ មន្ទីរពេទ្យខេត្តកោះកុង
 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024