ថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥

ប្រធានាធិបតី​តៃវ៉ាន់​៖តៃវ៉ាន់​ស្វែងរក​ការ​រួមរស់​ជាមួយ​ចិនដោយ​សន្តិភាព​

ដែនកោះតៃវ៉ាន់ស្វែងរកការរួមរស់នៅដោយសន្តិភាពជាមួយប្រទេសចិន ដោយសេរី ហើយទំនាក់ទំនងទៅវិញទៅមកគ្មានការរឹតបន្តឹង ប៉ុន្តែកោះតៃវ៉ាន់ នឹងក្លាយជាដែនកោះប្រជាធិបតេយ្យសម្រាប់អ្នកជំនាន់ក្រោយ។ លោកស្រីTsai Ing-wen  ប្រធានាធិបតីកោះតៃវ៉ាន់ថ្លែងនៅក្នុងសន្ទរកថាទិវាបុណ្យជាតិកោះតៃវ៉ាន់នៅថ្ងៃអង្គារនេះ។ 
 

 

 

 

 

ដែនកោះតៃវ៉ាន់ ត្រូវបានប្រទេសចិនអះអាងថាជាចំណែកទឹកដីរបស់ប្រទេសចិនហើយដែនកោះនេះ ស្ថិតនៅក្រោមសម្ពាននយោបាយនិងយោធាកាន់តែខ្លាំងឡើងពីសំណាក់រដ្ឋាភិបាលទីក្រុងប៉េកាំង ដែលគេឃើញថា មានការធ្វើសមយុទ្ធយោធាធំៗចំនួន២របស់ប្រទេសចិននៅជិតកោះតៃវ៉ាន់ចាប់តាំងពីខែសីហាឆ្នាំមុនមក ដែលនេះនាំឱ្យកើតមានការភ័យបារម្ភពីការប៉ះទង្គិចឈានទៅរកការបែកបាក់ជាសាកល។

 

ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រីTsai មិនអាចឈរឈ្មោះប្រធានាធិបតីកោះតៃវ៉ាន់ឱ្យគេបោះឆ្នោតឱ្យសារជាថ្មីម្តងទៀតនៅខែមករាខាងមុខ បានទេដោយសារលោកស្រីបានកាន់តំណែងអស់២អាណត្តិហើយ ប៉ុន្តែលោកស្រីតែងតែលើកឡើងនូវសំណើរពិភាក្សាជាមួយប្រទេសចិន ហើយសំណើរលោកស្រីក៏ត្រូវបានបដិសេធ ដោយសារខាងប្រទេសចិនចាត់ទុកថាលោកស្រីជាជនបំបែកខ្លួន។


 

 

 

 

 

ថ្លែងនៅខាងមុខការិយាល័យប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai  បានលើកឡើងថា កម្លាំងអន្តរជាតិគាំទ្រកោះតៃវ៉ាន់បានឡើងទៅដល់កម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានពីមុនមក។
 

លោកស្រី Tsaiនិយាយថា ជាកាតព្វកិច្ចរបស់លោកស្រីក្នុងកិច្ចការពារអធិបតេយ្យភាព និងលទ្ធិប្រជាធិបតេយ្យរបស់តៃវ៉ាន់និងបែបបទរស់នៅពោរពេញដោយសេរីភាព ស្វែងរកទំនាក់ទំនងទៅវិញទៅមកគ្មានបន្ទុក គ្មានការរឹតត្បិត និងមានសេរីភាពរវាងប្រជាជនតៃវ៉ាន់និងប្រទេសចិន។ 

 

 

 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025