ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
ព្រឹត្តិការណ៍បង្ហាញដ៏ធំបំផុតរបស់ឧស្សាហ៍កម្មថែទាំសុខភាពមន្ទី ពិសោធន៍ និង សម្រស់ និងសុខភាព បានវិលត្រឡប់មកវិញហើយក្រោយវិបត្តិជំងឺ Covid 19 ។បន្ទាប់ពីផ្អាកក្នុងការរៀបចំពិពិព័រណ៌ពាណិជ្ជកម្មដ៏ធំ ផ្នែកឧស្សាហ៍កម្មថែទាំសុខភាពមន្ទី ពិសោធន៍ និង សម្រស់ និងព្រឹត្តិការណ៍ពិសេសអន្តរជាតិឈានមុខគេលើវិស័យកសិកម្ម ការចិញ្ចឹមសត្វ វារីប្បកម្ម និង នេសាទកម្ពុជា អស់ជាច្រើនឆ្នាំ ពេលនេះពិព័រណ៌នេះបានវិលត្រឡប់មកវិញហើយក្រោយ Covid 19 ស្ងប់ស្ងាត់ ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងអាជីវកម្មទៅកាន់ទីផ្សារអន្តរជាតិ ។
នៅក្នុងពិធីបើកពិព័រណ៌ពាណិជ្ជកម្មដ៏ធំកាលពីព្រឹកថ្ងៃទី ២០២ ខែ កញ្ញា នេះ ក៏មានការចូលរួមពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិជាច្រើន ដោយពិព័រណ៌នេះបានរៀបចំឡើងចាប់ពីថ្ងៃទី ២០ នេះ រហូតដល់ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២៣ នៅ មជ្ឍមណ្ឌលពិព័រណ៌ និង សន្និបាត កោះពេជ្រ ជាមួយនិងអ្នកតាំងពីព័រណ៌រាប់រយនាក់មកពីប្រទេស ចំនួន ១៣ មាន កម្ពុជា ចិន បារាំង អាល្លឺម៉ង់ ឥណ្ឌា ជប៉ុន កូរ៉េ ម៉ាឡេស៊ី ប៉ាគីស្ថាន សឹង្ហបុរី ស្រីលង្កា ថៃនិង វៀតណាម ជាដើម ...។
ជាមួយគ្នានោះផងដែរក៏មានការតាំងបង្ហាញនូវផលិតផលជាច្រើន ទាំង ផ្នែក សម្រស់ និង កសិកម្ម ។ អ្នកចូលរួមជាច្រើនបានសរសើរពីការរៀបចំតាំងពិព័ព័រណ៌ដ៏គួរឱ្យចាប់អារម្មណ៍នេះ ជាពិសេសគឺផ្នែកសម្រស់តែម្តង មានទាំង ផលិតលផល Spa ផលិតផលតុបតែងខ្លួន និងគ្រឿងក្រអូប ដែលធ្វើឱ្យសម្រស់សុភាពនារីទាំងឡាយកាន់តែស្រស់ស្អាត ។
ពិព័រណ៍នេះផងដែរគឺរៀបចំឡើងដោយ ក្រុមហ៊ុន Minh Vi Exhibition & Advertisemer Services ។ ឯកឧត្តម រស់ សូដែន រដ្ឋលេខាធិការក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ បានថ្លៃងក្នុងថ្ងៃបើកពិធីតាំងពិព័រណ៌លើកទី ៥ ឆ្នាំ ២០២៣ នេះថា បន្ទាប់ពីផ្អាកក្នុងការរៀបចំពិធីនេះអស់ជាច្រើនឆ្នាំ ពេលនេះយើងបានជួបជុំគ្នាឡើងវិញហើយ ពិព័រណ៍ពាណិជ្ជកម្មនេះ នឹងផ្ដល់លទ្ធភាពឱ្យ កម្ពុជា ធ្វើពាណិជ្ជកម្ម និង ជំរុញកំណើនវិស័យកសិកម្ម បសុត្វ និង វារីវប្បកម្ម និងជួយកសិករអភិវឌ្ឍកសិដ្ឋាន ។កុំភ្លេចទៅចូលរួមទស្សនាការតាំងពិព័រណ៌នេះទាំងអស់គ្នានៅ កោះពេជ្រ ដើម្បីទទួលបានបទពិសោធថ្មីៗ ទាំងសម្រស់ សុខភាព និង ផ្នែកកិសកម្ម ...៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា