ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥

ដើម្បីបំពេញក្តីស្រមៃ អូ ដាវី ប្រឹងពាក់ស្បែកជើងកែងចោទចូលរួមប្រកួតក្នុងវគ្គឈុតតំណាងជាតិទាំងរបួសជើងមិនទាន់ជា 

១៧ សីហា ២០២៣ | កម្សាន្ដ

 

 

មកលើកនេះ កញ្ញា អូ ដាវី ដែលជាបេក្ខភាព Miss Grand Cambodia 2023 តំណាងខេត្ត កណ្តាល មិនបានជិះរទះរុញដូចវគ្គមុនៗទៀតទេ ដោយនាងបានប្រឹងពាក់ស្បែកជើងកែងចោទ ដើម្បីបង្អួតរាងក្នុងឈុតសម្លៀកបំពាក់តំណាងជាតិយ៉ាងស្រស់ស្អាត ។ 
 

 

 

 

ឆ្លងកាត់វគ្គជាច្រើនមកនេះ អូ ដាវី មិនបានបញ្ចេញសមត្ថភាពអស់ពីខ្លួននោះទេ ដោយសារនាងមានបញ្ហារបួសជើងធ្ងន់ធ្ងរ។ ដោយឡែកនៅក្នុងថ្ងៃប្រកួតវគ្គឈុតតំណាងជាតិបវរកញ្ញារូបនេះ  មិនបានជិះរទះរុញមកចូលរួមប្រកួតវគ្គឈុតហែលទឹកទេ ដោយនាងបានប្រឹងប្រែងបញ្ចេញអស់ពីសមត្ថភាព និងឈរយ៉ាងជឿជាក់ជាមួយស្បែកជើងកែងចោទ បើទោះបីជាជើងរបស់នាងពុំទាន់ជាសះស្បើយក្តី ។ 

 

 

 

 


ស្ថិតក្នុងឈុតសម្លៀកបំពាក់តំណាងជាតិមួយឈុតនេះកញ្ញា ពិតជាស្រស់ស្អាតខ្លាំង សមជានារី ខ្មែរ យ៉ាងពិតប្រាកដ ។  ឈុតតំណាងជាតិដែលមានឈ្មោះថា « ទេពធីតាផ្ទិលប្រាក់ » នេះ គឺច្នៃឡើងយ៉ាងប្រណិតដោយស្នាដៃលោក សុធានី ដែលជាម្ចាស់ហាង សុធានី កាត់ដេរ លោកថា ឈុតតំណាងជាតិនេះគឺលោកច្នៃឡើងយ៉ាងសម្រិតសម្រាំងបំផុត សមទៅនិងកញ្ញា អូ ដាវី យ៉ាងពិតប្រាកដ ហើយឈុតនេះមានលក្ខិណៈពិសេសជាច្រើន ។  

 

 

 

 

កញ្ញា អូ ដាវី ជាបេក្ខភាព Miss Grand Cambodia 2023 តំណាងខេត្ត កណ្តាល ដែលមានរូបសម្រស់ស្រស់ស្អាត និងមានទេពកោសល្យខ្ពស់ក្នុងអាជីពសម្តែង និង បង្ហាញម៉ូដ  ប៉ុន្តែកន្លងមកនាងពុំទាន់បានបញ្ចេញអស់ពីសមត្ថភាពនោះទេ ដោយសារនាងរបួសជើងធ្ងន់ធ្ងរ តែដើម្បីបំពេញក្តីស្រមៃរបស់ខ្លួន នាងបានខំប្រឹងជំនះគ្រប់ឧបសគ្គ មិនខ្លាចអ្វីទាំងអស់ ។  កញ្ញា អូ ដាវី បានប្តេជ្ញាចិត្តនឹងប្រឹងប្រែងបញ្ចេញអស់ពីសមត្ថភាពនៅក្នុងថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃ ទី ១៩ ខែ សីហា ឆ្នាំ ២០២៣ ខាងមុខនេះ ៕ 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025