ថ្ងៃច័ន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥
ប៉ូលិស និងមេដឹកនាំសហគមន៍បាននិយាយថា ពលរដ្ឋមូស្លីមមួយចំនួនបានវាយប្រហារសហ គមន៍គ្រិស្តសាសនានៅភាគខាងកើតប្រទេសប៉ាគីស្ថានកាលពីថ្ងៃពុធដោយដុតបំផ្លាញព្រះវិហារ និងផ្ទះមួយចំនួនបន្ទាប់ពីពួកគេបានចោទមនុស្ស២នាក់ពីបទប្រមាថគម្ពីរកូរ៉ាន។
ប៉ូលិសបាននិយាយថា ការវាយប្រហារនេះបានកើតឡើងនៅសហគមន៍មួយនៅសង្កាត់ឧស្សាហកម្មហ្វៃសាឡាបាដ (Faisalabad) បន្ទាប់ពីគ្រិស្តបរិស័ទ២នាក់ត្រូវបានចោទថាបានប្រមាថគម្ពីរកូរ៉ានខណៈដែលអ្នកទាំង២ និងសមាជិកគ្រួសាររបស់ពួកគេបានរត់ចេញពីផ្ទះដើម្បីសុវត្ថិភាព។
ប៉ូលិសបាននិយាយថា ពួកគេបានរកឃើញនៅលើទំព័រគម្ពីរកូរ៉ានជាមួយនឹងពាក្យប្រមាថមួយចំនួនដែលសរសេរជាពណ៌ក្រហមនៅលើនោះ។
ការប្រមាថគម្ពីរកូរ៉ានអាចមានទោសប្រហារជីវិតនៅប៉ាគីស្ថាន ហើយបើទោះជាគ្មាននរណាម្នាក់ត្រូវបានប្រហារជីវិតចំពោះរឿងនេះក៏ដោយប៉ុន្តែជនល្មើសជាច្រើនបានរងការវាយប្រហារដោយហ្វូងពលរដ្ឋមូស្លីមដែលខឹងសម្បារ៕
ប្រែសម្រួល៖ លោក ប៉ិច ស៊ីនួន