ថ្ងៃច័ន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥

ក្រុមអ្នកគាំទ្របក្សប្រឆាំងនៅបង់ក្លាដែសធ្វើការតវ៉ាទាមទារឱ្យនាយករដ្ឋមន្ត្រីចុះចេញពីតំណែង

ក្រុមអ្នកគាំទ្រគណបក្សជាតិនិយមបង់ក្លាដែសដែលជាបក្សប្រឆាំងបានប្រមូលផ្ដុំគ្នានៅក្នុងរដ្ឋធានីដាកាកាលពីថ្ងៃចន្ទដើម្បីទាមទារឱ្យនាយករដ្ឋមន្ត្រីប្រទេសនេះចុះចេញពីតំណែង។

 

 

 

 

 

គណបក្សប្រឆាំងនេះបានអំពាវនាវឱ្យនាយករដ្ឋមន្ត្រីលោកស្រី ស៊ែក ហាស៊ីណា (Sheikh Hasina) ចុះចេញពីដំណែង និងអំពាវនាវឱ្យការបោះឆ្នោតលើកក្រោយនៅខែមករា ឆ្នាំ២០២៤នឹងត្រូវធ្វើឡើងក្រោមរដ្ឋាភិបាលចាំផ្ទះអព្យាក្រឹតប៉ុន្តែរដ្ឋាភិបាលរបស់លោកស្រីបានច្រានចោល។

 

លោកស្រី ហាស៊ីណា ដែលបានកាន់អំណាចតាំងពីឆ្នាំ២០០៩ត្រូវបានចោទប្រកាន់ពីបទផ្តាច់ការ ការរំលោភសិទ្ធិមនុស្ស ការបង្រ្កាបលើការនិយាយដោយសេរី និងការគាបសង្កត់លើក្រុមប្រឆាំងខណៈកំពុងដាក់គុកអ្នករិះគន់ចំពោះលោកស្រី។

 

គណបក្សប្រឆាំងដ៏សំខាន់ដែលដឹកនាំដោយលោក ខាឡេដា ហ្សៀ (Khaleda Zia) នេះបានធ្វើបាតុកម្មតវ៉ាក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះដោយទាក់ទាញអ្នកគាំទ្ររាប់ម៉ឺននាក់៕

 

 

 

 

 

 

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025