ថ្ងៃច័ន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់គរុនិស្សិតនៃវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃនេះ បានអះអាងសាជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា នឹងនៅតែបន្តយកចិត្តទុកដាក់អភិវឌ្ឍន៍វិស័យអប់រំបន្ថែមទៀត នាពេលអនាគត ដោយគិតគូរមិនត្រឹមតែការវិភាជថវិកាជាប្រាក់បៀវត្សរ៍ជូនគ្រូបង្រៀននោះទេ តែថែមទំាងគិតគូរផងដែរ នូវការកសាងសាលារៀន និងកន្លែងស្នាក់នៅរបស់លោគ្រូអ្នកគ្រូ សិស្សនិស្សិតផងដែរ។ ទន្ទឹមនឹងការអភិវឌ្ឍន៍វិស័យអប់រំ សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានជំរុញលើកទឹកចិត្តអោយលោកគ្រូអ្នកគ្រូ ត្រូវតោងចាប់យកការសិក្សារៀនសូត្របន្ថែម ដើម្បីឆ្លើយតបនឹងការរីកចំរើននៃសម័យសាកលភាវូបនីយកម្មបច្ចេកវិទ្យាបច្ចុប្បន្ននេះផងដែរ។
រាយការណ៍៖ ហ៊ុន ឌីណូ រូបភាព៖ សុខ ពិសិដ្ឋ