ថ្ងៃច័ន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥
ចាប់ពីថ្ងៃទី១០ ខែមេសានេះតទៅ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នស្ពានបេតុងឫស្សីកែវឆ្លងទន្លេសាប ស្ថិតនៅខណ្ឌជ្រោយចង្វារ និងខណ្ឌឫស្សីកែវ។ ការដាក់ឱ្យធ្វើចរាចរជាបណ្តោះអាសន្ននេះ ដើម្បីជួយសម្រួលដល់លំហូរចរាចរណ៍ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ក៏ដូចជា ជួយដោះស្រាយការកកស្ទះចរាចរណ៍។
រាយការណ៍៖ សន រដ្ឋា រូបភាព៖ ញិល សុជា