ថ្ងៃច័ន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥
ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការណែនាំអ្នកគ្រប់គ្រង និងគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខាងលើ អោយយកចិត្តទុកដាក់ថែរក្សាសំភារៈបរិក្ខាអោយល្អគង់រង្ស ដើម្បីធានាបាននិរន្តរភាពមន្ទីពេទ្យ សម្រាប់ជាប្រយោជន៍រួមចំណែកដល់ការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋជាមួយគ្នានេះ សម្តេចក៏បានណែនាំអោយគ្រូពេទ្យបន្តយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺ ដោយប្រកាន់ភ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ ជាគ្រូពេទ្យអោយបានល្អផងដែរ។
រាយការណ៍៖ ហ៊ុន ឌីណូ រូបភាព៖ សុខ ពិសិដ្ឋ