ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

រឿង”ទេពហត្ថា” ចាក់បញ្ចាំងក្រោមព្រះរាជធិបតីភាពសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងមហោស្រពភាពអន្តរជាតិ-កម្ពុជា លើកទី១២!

២៧ មីនា ២០២៣ | កម្សាន្ដ

 

 

មហោស្រពភាពយន្តអន្តរជាតិ កម្ពុជាលើកទី ១២ ក្នុងឆ្នាំនេះបានរៀបចំឡើងយ៉ាងធំដុំ ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា ។

 

 

មហោស្រពភាពយន្ត អន្តរជាតិ កម្ពុជា លើកទី១២ មានមោទកភាព ប្រកាសពិធីសមោសរ ដោយមានការបញ្ចាំងភាពយន្តដ៏ស្រស់ស្អាតមួយ ក្រោមចំណងជើងថា « ទេពហត្ថា » កាលពីថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២៣ កន្លមកនេះនៅសាលមហោស្រព និងសន្នីសិទចតុម្មុខ រាជធានីភ្នំពេញ ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា ។

 

 

លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាន៍ថា « ទេពហត្ថា »  គឺជាភាពយន្តល្អ និងមានសារៈប្រយោជន៍ជាច្រើន ។  ស្របពេលជាមួយគ្នានោះផងដែរក៏មានវត្តមានសិល្បករសិល្បការិនីជាច្រើនចូលរួមអបអរសាទរផងដែរ ។ មហោស្រពភាពយន្តអន្តរជាតិ កម្ពុជា ជាព្រឹត្តិការណ៍ដ៏ធំនិងល្បីជាងគេក្នុងព្រះរាជាណាចក្រ កម្ពុជា និងនៅ អាស៊ីអាគ្នេយ៍ ដែលបង្ហាញខ្សែភាពយន្តយ៉ាងច្រើន ហើយទទួលស្វាគមន៍ សមិទ្ធិករភាពយន្ត និងភ្ញៀវកិត្តិយសទូទាំងពិភពលោក ។

 

 

មហោស្រពមានគោលបំណងបំផុសវប្បធម៌ភាពយន្តចម្រុះ ដល់សាធារណជននៅ កម្ពុជា លើកស្ទួយ គំនិតថ្មីៗនេះការផលិតភាពយន្តអន្តរជាតិគ្រប់ប្រភេទ និងបង្ហាញភាពយន្តដែលមានគុណភាពដែលថតដោយសមិទ្ធិករភាពយន្តជាតិ និង អន្តរជាតិ នៅ កម្ពុជា និងស្តីអំពី កម្ពុជា ។ ឆ្នាំនេះ មហោស្រពភាពយន្តអន្តរជាតិ កម្ពុជា មានមោទកភាពរៀបចំកម្មវិធី « ពន្លក » ចាប់ពីថ្ងៃទី ២៩ ខែ មីនា រហូតដល់ថ្ងៃ ទី ១ មេសា ដែលជាការបញ្ចាំងភាពយន្តរយៈពេលពេញមួយសប្តាហ៍ ដើម្បីឱ្យទស្សនិកជនភ្លក្សរសជាតិ ខ្សែភាពយន្តខ្លះៗទម្រាំដល់ការបើកមហោស្រពធំនៅក្នុងខែ ឧសភា ខាងមុខ ។ 

 

 

កម្មវិធីនេះ រួមបញ្ចូលទាំងព្រឹត្តិការណ៍ពិសេសប្រចាំថ្ងៃ ដែលបង្ហាញពីប្រធានបទមួយចំនួនដែលនឹងត្រូវបានបង្កើតឡើងក្នុងកំឡុងពេលមហោស្រពភាពយន្តអន្តរជាតិ កម្ពុជា លើកទី ១២ នាពេលខាងមុខ ។ ភាពយន្តល្បីៗរួមានរឿង កំប្លែងអាហ្រ្វិក ភាពយន្តសំខាន់ៗក្នុងប្រវត្តិសាស្រ្តភាពយន្ត របស់ កម្ពុជា ដូចជាំរឿង « នាងព្រាយសក់ពស់ » ដឹកនាំដោយលោក ហ៊ុយ គឹង និងសម្តែងដោយតារាល្បី លោក ស្រី ឌី សាវ៉េត និង ភាពយន្តដែលផលិតទាក់ទងនិងសម័យឯករាជ្យរបស់ កម្ពុជា រួមមានការពិភាក្សា របស់លោក ប៉ាន់ រិទ្ធី ស្តីពីប្រវត្តិសាស្រ្ត កម្ពុជា បារាំង តាមរយៈសៀវភៅ « L’ Empire Du Milieu de Sud / The Empire of Mid – South » របស់លោក ហ្សាក់ ពើរវ៉ុំាង ( Jacques Perrin ) និង ភាពយន្តឯកសាររបស់គាត់ « La France est  notre Patrie / France is our Mother Country » (ប្រទេសបារាំង ជាមាតុភូមិយើង) ។

 

 កម្មវិធីនេះនឹងធ្វើគារវកិច្ចចំពោះរបាំ ខ្មែរ នឹងសម្តេចរាបុត្រី ព្រះរៀម នរោត្តម បុប្ជាទេវ ក្នុងភាពយន្ត « ទេពហត្ថា » ( The Perfect Motion ) របស់លោក ហ្សាវីយ៉េ ដឺឡួហ្សាន (  Xavier De Lauzanne ) និងភាពយន្ត « ព្រះនាងបុប្ជាទេវី រាជអប្សរាទី ១ » ( Buppha Devi – The First Royal Apsara ) របស់លោក គ្រីស្គូហ្វ ហ្កាគ្យូឡូ ( Christophe Gargiulo ) ។

 

មហោស្រពភាពយន្តអន្តរជាតិ កម្ពុជា សូមអញ្ជើញប្រិយមិត្តទាំងអស់រង់ចាំតាមដានព័ត៌មាននិង កម្មវិធីនានាដែលនឹងកើតមាននៅមហោស្រពឆ្នាំនេះ តាមរយៈការរីករាយជាមួយ « ពន្លក» ដែលនឹងសម្ពោធ នៅថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២៣ វេលាម៉ោង ៦ល្ងាចនៅវិទ្យាស្ថាន បារាំង ៕

 

 

 អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024