ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០២៥

ផ្ទុះការគាំទ្រខ្លាំងរឿង”ភ្លើងឆេះក្លិបក្រោមដី” បន្តចាក់បញ្ចាំងលើ App ដល់ទស្សនិកជនមិនទាន់បានទស្សនា!

០៩ ឧសភា ២០២៥ | កម្សាន្ដ

 

ភាពយន្តដែលទទួលការគាំទ្រខ្លាំងពីទស្សនិកជន និងជាភាពយន្តរកចំណូលបំបែកកំណត់ត្រានៅ កម្ពុជា រឿង”ភ្លើងឆេះក្លិបក្រោមដី” បន្តចាក់បញ្ចាំងលើ App Angkor DC ដើម្បីផ្ដល់ឱកាសឱ្យអ្នកមិនទាន់បានទស្សនា។

 

 

ក្រោយទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន ដោយក្លាយជាភាពយន្តខ្មែរដំបូងរកចំណូលបំបែកកំណត់ត្រាភាពយន្តនៅ កម្ពុជា ក្នុងឆ្នាំ២០២៥នេះ ភាពយន្ត”ភ្លើងឆេះក្លិបក្រោមដី” បន្តចាក់បញ្ចាំងនៅលើ App Angkor DC សម្រាប់អ្នកមិនទាន់បានទស្សនា។

 

 

នេះជាឱកាសល្អបំផុតសម្រាប់ទស្សនិកជននៅតាមបណ្ដាខេត្តនានា ឬមួយបងប្អូនខ្មែរនៅក្រៅប្រទេស ដោយផ្តល់ភាពងាយស្រួល និងចំណាយតិចបំផុតពីភាពយន្តខ្មែរដ៏ល្អក្នុងប្រទេស កម្ពុជា មួយនេះ។

 

 

“ភ្លើងឆេះក្លិបក្រោមដី” ជាភាពយន្តនិយាយពីរឿងរ៉ាវពិតកើតឡើងនៅខេត្ត សៀមរាប ដែលបានបណ្ដាលឱ្យតួអង្គក្នុងសាច់រឿងស្លាប់ពេលមានហេតុការណ៍ភ្លើងឆេះក្លិបកើតមានឡើង។ សាច់រឿង បូករួមជាមួយការសម្ដែងដ៏ល្អរបស់តួអង្គក្នុងរឿងនេះ បានទាក់ទាញការគាំទ្រជាខ្លាំងពីទស្សនិកជនខ្មែរ។ ជាពិសេសមិត្តៗយុវវ័យ ដែលផ្ដល់ពិន្ទុ ១០លើ១០ សម្រាប់ភាពយន្តដែលផលិតឡើងដោយផលិតកម្ម LD Entertainment ខាងលើ។

 

 

ការចាក់បញ្ចាំងជាថ្មីលើ App Angkor DC គឺជាឧកាសដ៏ល្អបំផុតសម្រាប់អ្នកមិនទាន់បានទស្សនា ឬចង់ទស្សនាម្ដងទៀតពីភាពយន្តដ៏ល្បីនេះដោយមហាជន និងហ្វេនៗ គ្រាន់តែចំណាយប្រាក់តែជាង ១ដុល្លារប៉ុណ្ណោះអាចទស្សនាបានយ៉ាងស្រួល ហើយថែមទាំងចំណេញពេវេលាថែមទៀត។

 


អ្វីដែលកាន់ពិសេសជាងនេះទៅទៀតគឺបងប្អូនខ្មែរដែលរស់នៅក្រៅប្រទេស មិនថា ថៃ កូរ៉េ ជប៉ុន អាមេរិក និងអឺរ៉ុប ដែលសម្បូរបងប្អូនខ្មែររស់នៅប៉ុណ្ណេាះទេ ពោលគឺនៅជុំវិញពិភពលោកតែម្ដង ដោយគ្រាន់តែដោនឡូត App Angkor DC ហ្វ្រីៗ ហើយបំពេញតាមលក្ខខណ្ឌងាយៗ នឹងអាចទស្សនា រឿងខ្មែរដ៏សម្បូរបែប ក្នុង App ភាពយន្តរបស់កូនខ្មែរមួយនេះ។Angkor DC គឺជា App ដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរពិតៗ ដើម្បីជួយសម្រួលដលើបងប្អូនខ្មែរដែលមិនមានពេលវេលាគ្រប់គ្រាន់ទៅទស្សនាភាពយន្តខ្មែរនៅតាមបណ្ដារោងភាពយន្តនៅក្នុងស្រុក។

 

 

ជាពិសេសបងបងប្អូនខ្មែររស់នៅក្រៅប្រទេស ។ភាពយន្តខ្មែរចម្រុះ និងល្បីៗអាចអោយទស្សនិកជនចូលទស្សនាដោយងាយស្រួល ចំណាយតិច និងចំណេញច្រើនទាំងពេលវេលា និងថវិកា។មិនមែនមានតែភាពយន្តរបស់ផលិតកម្ម LD Picture តែមួយនោះទេដែលកំពុងចាក់បញ្ចាំងលើ App Angkor DC មានភាពយន្តរបស់ផលិតកម្ម ល្បីៗជាច្រើនទៀតកំពុងចាក់បញ្ចាំងដូចគ្នាមានដូចជា ផលិតកម្ម ដើម ត្នោត របស់ផលិតករល្បីឈ្មោះលោក ឆាយ បូរ៉ា ផលិតកម្ម បាដិហារ្យ និងផលិតកម្ម PSD ជាដើម។

 


ជាក់ស្ដែង រឿង “ភ្លើងឆេះក្លិបក្រោមដី”  ដែលផ្ទុះការគាំទ្រខ្លាំងនាពេលកន្លងទៅ ទាំងក្នុងវនិងក្រៅប្រទេស កំពុងធ្វើឱ្យអង្រួតអារម្មណ៍ទស្សនិកជន និងហ្វេនៗម្ដងទៀតតាមរយៈការចាក់បញ្ចាំងលើភាពយន្ត App Angkor DC នេះ។សូមបញ្ជាក់ App Angkor DC ជារោងភាពយន្ត Digital មួយធ្វើឱ្យមហាជន និងអ្នកចូលចិត្តគាំទ្រភាពយន្តខ្មែរ មិនថានៅក្នុងស្រុក និងក្រៅស្រុកងាយស្រួលទស្សនា រឿងដ៏សម្បូរបែប និងចំណាយថវិកាតិចបំផុត ហើយថែមទាំងចំណេញពេលវេលាច្រើនថែមទៀត៕


 

 


អត្ថបទ៖ PNN រូបភាព៖ ផ្ដល់ឱ្យ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025