ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០២៥
បើទោះជាធ្លាប់ត្រូវទស្សនិកជនរិះគន់ខ្លាំងៗពីការចូលរួមប្រកួតកម្មវិធីបុរសឯកលើឆាកអន្តរជាតិ តែលោក រី សុវណ្ណៈ មិនបានអន់ចិត្ត ឬខឹងអ្វីទេ មានតែពង្រឹងសមត្ថភាពថែមរហូតចេញមករៀបចំកម្មវិធីប្រកួតបុរសឯកផ្ទាល់ខ្លួនថែមទៀត។
អតីតបេក្ខភាព Mister international 2024 លោក រី សុវណ្ណៈ ដែលបានចូលរួមប្រកួតនៅ ហ្វីលីពីន កាលពីឆ្នាំមុន ដោយរងការរិះគន់ជាច្រើនពីទស្សនិកជនខ្មែរ ចំពោះរូបភាពសម្រស់ កម្ពស់របស់ខ្លួនថាមិនស័ក្កិសមតំណាង កម្ពុជាលើឆាកអន្តរជាតិ។
យ៉ាងបើទោះជាមានការរិះគន់ខ្លាំងៗពីមហាជនក្ដីអតីតបេក្ខភាពរូបនេះ មិនបានខឹងសម្បារនឹងមហាជនទេ មានតែពេញចិត្តទទួលបានសម្រាប់ការរិះគន់នានារបស់អ្នកស្រលាញ់វិស័យបវរកញ្ញានៅ កម្ពុជា មិនថាផ្នែកបុរស ឬផ្នែកនារីទេ។
ផ្ដើមចេញពីការរិះគន់នេះថែមទៀត រី សុវណ្ណៈ បានបង្កើតកម្មវិធីផ្ទាល់ខ្លួនគឺកម្មវិធី Mister International Cambodia 2025 ដើម្បីចម្រាញ់យកបេក្ខភាពឆ្នើមទៅប្រកូតលើឆាកអន្តរជាតិថែមទៀតផង។អ្នកគ្រប់គ្រងកម្មវិធីបានបន្តថា Mister International Cambodia គឺជាវេទិកាមួយដែលសុភាពបុរសខ្មែរសម័យថ្មី បង្ហាញនូវ ភាពសប្បុរសធម៌ សម្រស់ សមត្ថភាព ភាពឆ្លាតវៃ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះសហគមន៍។
នេះជាឱកាសពិសេសមួយដើម្បីតំណាងឱ្យប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ដោយបង្ហាញពីទេពកោសល្យ បុគ្គលិកលក្ខណៈ និងការប្តេចជ្ញាចិត្តរបស់ពួកគេ ដែលជាហេតុនាំឱ្យលោកបង្កើតកម្មវិធីនេះឡើង។លក្ខខណ្ឌសម្រាប់ការចូលរួមប្រកួតកម្មវិធីMister International Cambodia 2025 ត្រូវមាន អាយុពី ១៨-៣២ នៅលីវ គ្មានកូន មានកម្ពស់ចាប់ពី 176cm ខ្មែរ។
សូមបញ្ជាក់ថាលោក រី សុវណ្ណៈ មុននឹងចេញមកបង្កើតកម្មវិធី Mister International Cambodia 2025 ផ្ទាល់ខ្លួនបែបនេះ លោកជាតារាបង្ហាញម៉ូដ និងធ្លាប់រៀបចំកម្មវិធីប្រកួតបុរសឯកជាច្រើនទៀត។ ក្នុងឆ្នាំ២០២៤ កន្លងទៅលោកបានតំណាងឱ្យកម្ពុជា ចូលរួមប្រកួត Mister International 2024 នៅ ហ្វីលីពីន និងទទួលបានពានរង្វាន់មួយចំនួន៕
អត្ថបទ៖ PNN រូបភាព៖ ឃាង ទូច