ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០២៥
មហាជនកំពុងតែមានការភ្ញាក់ផ្អើលបន្ទាប់ពីតារាចម្រៀង មាស សុខសោភា បានទម្លាយអាថ៌កំបាំងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីរួមរស់ជាមួយស្វាមីអស់ពេល១៦ឆ្នាំ និងឈានដល់ការបែកបាក់ ដោយជាប់ពាក់ព័ន្ធយ៉ាងស៊ីជម្រៅនឹងលោកតាសក់សភ្នំត្បែង ។
តារាចម្រៀងស្រីលំដាប់កំពូលនៅ កម្ពុជា មាស សុខសោភា បានធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាមួយនឹងការឡាយវិដេអូរៀបរាប់ពីវិប្បត្តិផ្លូវចិត្តរបស់ខ្លួន ជាមួយនឹងការឈានដល់ការបែកបាក់គ្រួសារដែលបានរួមរស់ជាមួយគ្នាអស់ពេលជាងដប់ឆ្នាំ ។
ការប្រកាសចែកផ្លូវគ្នាដើរជាមួយស្វាមីលោក អុិត រ៉ាដា ដែលជាអណិកជន ខ្មែរ កាណាដា ក្រោយពីតារារូបនេះបានបង្ហាញការទាក់ទង និងចេញមុខការពារខ្លាំងលើ អង្គមហាឦស្វរៈសិវមោក្ខ-ពេជ្រ សង្វារវង្ស ហៅ លោកតាសក់សភ្នំត្បែង ។
កន្លងមកតារាចម្រៀង មាស សុខសោភា កម្រនឹងនិយាយពីភាពអវិជ្ជមានរបស់នាង និងស្វាមីឱ្យមកហាជនបានដឹងលឺណាស់ ថ្វីដ្បិតតែការរស់នៅជាង១០ឆ្នាំជាមួយស្វាមីមានរឿងរ៉ាវជាច្រើនកើតឡើង តែនាងព្យាយាមរក្សាជីវិតអាពាហ៍ពិពាហ៍នោះឱ្យនៅរឹងមាំ ។
ដោយឡែកមុននឹងចេញមុខឡាយវិដេអូនេះអតីតស្វាមីតារាចម្រៀង មាស សុខសោភា គឺលោក អ៊ិត រ៉ាដា បានបង្ហោះសារដ៏វែងអន្លាយនិយាយពីរឿងរ៉ាវជាច្រើនទាក់ទងនិងភរិយារបស់ខ្លួនចាញ់បោកលោកតាឥសីភ្នំត្បែងអស់ប្រាក់ជាង២៣ម៉ឺនដុល្លារ រួមជាមួយនិងការលាឈប់ពីការងារនៅផលិតកម្មរបស់ មាស សុខសោភា ផងដែរ ។
តាមរយៈវិដេអូឡាយជាងមួយម៉ោងរបស់តារាចម្រៀង មាស សុខសោភា ដែលបានរៀបរាប់បានធ្វើឱ្យអ្នកគាំទ្រនិងមហាជនទាំងក្នុងនិងក្រៅប្រទេសជាច្រើនមានការចាប់អារម្មណ៍ ក្នុងនោះដែរ មាស សុខសោភា ថែមទាំងបាននិយាយថា ទំនាក់ទំនងនាងនិងស្ចាមីបានបញ្ចប់ហើយ ពេលនេះគាត់ក្លាយជាអតីតរបស់នាង យើងទាំងពីរមិនមានអ្វីជាប់ពាក់ព័ន្ធនិងគ្នាទៀតទេ ។
ខណៈពេលដែលជីវិតកំពុងជួបរឿងរ៉ាវមិនល្អនេះ តារាចម្រៀង មាស សុខសោភា ទទួលបានការលើកទឹកចិត្តយ៉ាងច្រើនពីសំណាក់មិត្តភក្តិទាំងក្នុងនិងក្រៅប្រទេស ធ្វើឱ្យនាងមានកម្លាំងចិត្ត និងប្រឹងបន្តចេញសម្តែងនិងច្រៀងដូចកាលពីមុន ។
សូមបញ្ជាក់ថាអ្នកនាង មាស សុខសោភា និងស្វាមីលោក អុិត រ៉ាដា បានរួមរស់ជាមួយគ្នាជាង ១០ឆ្នាំមកហើយ។ បើទោះជាអ្នកទាំងពីមិនមានរៀបចំមង្គលការដូចជាតារាមួយចំនួន ក៏ប៉ុន្តែស្នេហាពួកគេតែងតែរឹងមាំ និងផ្អែមល្ហែមគ្នាណាស់។ តយ៉ាងណាប៉ុន្មានឆ្នាំចុងក្រោយពួកគេហាក់មានរឿងរកាំរកូសច្រើន ជាពិសេសនៅពេលមានលោកតាសក់សភ្នំត្បែងចាប់ផ្ដើមចូលក្បែរខ្លួន។
លោក អុិត រ៉ាដា ដែលជាស្វាមី ថែមទាំងចោទលោកតាសក់សភ្នំត្បែងរូបនេះថាបានបោកប្រាស់លុយគ្រួសាររបស់ខ្លួនជាង ២៣ម៉ឺនដុល្លារ ហើយបានពង្វក់ស្មារតីភរិយាខ្លួនរហូតនិយាយលែងសូវដឹងអ្វីមកទល់នឹងពេលនេះ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ភីអិនអិន និង ហ្វេសប៊ុក