ថ្ងៃអង្គារ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៥
ទូរទស្សន៍រដ្ឋចិនបានធ្វើការថតកម្មវិធីសម្ដែងសិល្បៈសហសម័យដ៏ពិសេសសម្រាប់ពិធីបុណ្យសែនលោកខែឆ្នាំ ២០២៥ នៅទីក្រុង Deyang ខេត្ត ស៊ីឈ័ន ភាគនិរតីនៃប្រទេស។
ក្រុមហ៊ុនទូរទស្សន៍រដ្ឋចិន China Media Group ហៅកាត់ CMG បានធ្វើការថតកម្មវិធីពិសេសសម្រាប់ពិធីបុណ្យសែនលោកខែឆ្នាំ ២០២៥ គឺ Mid-Autumn Festival Gala នៅទីក្រុង Deyang (តឺយ៉ាង) ខេត្ត ស៊ីឈ័ន ភាគនិរតីនៃប្រទេសចិន ខណៈគ្រប់យ៉ាងត្រូវបានត្រៀមរួចរាល់សម្រាប់ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំមួយនេះ។
ឆាកសំខាន់នៃកម្មវិធីនេះត្រូវបានរៀបចំដោយផ្សារភ្ជាប់ផ្ទៃខាងក្រោយជាទិដ្ឋភាពធម្មជាតិនៃតំបន់បឹង Xuanzhu (សួនជូ) ក្នុងទីក្រុង Deyang (តឺយ៉ាង) ដែលមានទេសភាពភ្នំ និងទឹកបង្កើតបានបរិយាកាសសិល្បៈស្រស់ស្អាតដូចក្នុងរឿងនិទាន។
បែងចែកជា៣ផ្នែកដូចឆ្នាំមុនៗដែរ កម្មវិធីសម្ដែងសិល្បៈឆ្នាំនេះនឹងពង្រីកទាំងសោភ័ណភាព និងមនោសញ្ចេតនារបស់ខ្លួនក្នុងលក្ខណៈដ៏ទាក់ទាញ ជាមួយនឹងបច្ចេកវិទ្យាច្នៃប្រឌិតដូចបច្ចេកវិទ្យាប្រើប្រាស់ក្នុងដំណើរការថតភាពយន្ត ព្រមជាមួយការនិទានរឿងដែលបង្ហាញពីភាពសម្បូរបែបនៃអរិយធម៌ និងភាពរស់រវើកក្នុងសម័យទំនើបរបស់ប្រទេសចិន។
កម្មវិធីសម្ដែងនេះក៏នឹងមានការរំលឹកខួបលើកទី ៨០ នៃជ័យជម្នះក្នុងសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមប្រឆាំងហ្វាស៊ីសពិភពលោក ដោយរួមបញ្ចូលព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់នេះជាមួយនឹងវិធីសាស្រ្ត "គំនិត + សិល្បៈ + បច្ចេកវិទ្យា" ស៊ីជម្រៅសម្រាប់ការប្រាស្រ័យទាក់ទងជាមួយទស្សនិកជន។
សូមបញ្ជាក់ថា ពិធីបុណ្យសែនលោកខែ គឺជាពិធីបុណ្យប្រពៃណីរបស់ជនជាតិចិន និងជានិមិត្តរូបនៃការជួបជុំគ្រួសារ ដែលតែងប្រារព្ធឡើងនៅយប់មានព្រះច័ន្ទពេញវង់ និងភ្លឺបំផុតនៅថ្ងៃទី ១៥ ខែទី ៥ តាមប្រតិទិនច័ន្ទគតិរបស់ចិន ដែលឆ្នាំនេះត្រូវនឹងថ្ងៃទី ៦ ខែតុលា ៕
ប្រែសម្រួល៖ វ៉ាន់ថន