ថ្ងៃអង្គារ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៥

សវនាការដំបូងប្រឆាំងនឹងអតីតស្ត្រីទី១កូរ៉េខាងត្បូងនឹងចាប់ផ្តើមនៅថ្ងៃពុធ២៤កញ្ញា

២២ កញ្ញា ២០២៥ | ព័ត៌មានអន្តរជាតិ

 

 

លោកស្រី Kim Keon Hee អតីតស្ត្រីទី១កូរ៉េខាងត្បូងភរិយាលោកYoon Suk Yeolប្រធានាធិបតីកូរ៉េខាងត្បូងដែលត្រូវបណ្តេញចេញពីតំណែង នឹងត្រូវបង្ហាញវត្តមានក្នុងសវនការដំបូងប្រឆាំងនឹងលោកស្រីជុំវិញករណីពុករលួយ។

 

តុលាការកូរ៉េខាងត្បូង នឹងបើកសវនាការនៅថ្ងៃពុធ(២៤កញ្ញា)ពេលរសៀល ដែលជាសវនាការដំបូងរបស់ស្ត្រីទី១កូរ៉េខាងត្បូង។ 

 

លោកស្រី Kim ត្រូវចោទពីបទសម្របសម្រួលតម្លៃភាគហ៊ុន និងទទួលសំណូកពីព្រះវិហារបង្រួបបង្រួម។​ការចោទប្រកាន់នេះ ត្រូវលោកស្រីKim បដិសេធ។ 

 

ស្វាមីរបស់លោកស្រីអតីតប្រធានាធិបតិកូរ៉េខាងត្បូងលោក Yoon ត្រូវបានចោទប្រកាន់ទោសនៅដើមឆ្នាំនេះជុំវិញករណីពុករលួយ ដែលនាំដល់ការបញ្ចប់របបដឹកនាំរបស់លោកYoon។

 

ទាំងលោកYoon និងលោកស្រី Kim ត្រូវបានចាប់ខ្លួននិងជាប់ទោសក្នុងពន្ធនាគារ។ អតីតប្រធានាធិបតី កំពុងឆ្លងកាត់ការកាត់ក្តីពីចោទប្រកាន់ដែលរួមមានការបះបោរបន្ទាប់ពីការបណ្តេញលោកចេញពីតំណែងកាលពីខែមេសា ជុំវិញការប្រកាសច្បាប់អាជ្ញារសឹកកាលពីខែធ្នូ។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025