ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣
ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣
យើងខ្ញុំទាំងអស់គ្នាមានសេក្តីក្តុកក្តូលនិងសោកស្តាយជាអនេក បន្ទាប់ពីបានទទួលដំណឹងដ៏ក្រៀមក្រំអំពីមរណភាពរបស់ លោក ឡន វណ្ណា ភ្នាក់ងារព័ត៌មាន PNN ប្រចាំខេត្តស្ទឹងត្រែង កាលពីវេលាម៉ោង៩យប់ ថ្ងៃសុក្រ ទី២៤ មីនា ២០២៣ ក្រោយជួបឧបទ្ទវហេតុ ធ្លាក់ចូលអណ្ដូងមានជម្រៅជ្រៅ នៅក្នុងដីចម្ការមួយកន្លែង ស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ការទទួលមរណភាពរបស់ លោក ឡន វណ្ណា គឺជាការបាត់បង់ស្វាមី បិតា ជីតាប្រកបដោយ ព្រហ្មវិហារធម៌ ជាការបាត់បង់មិត្តភក្តិ សហការី និងធនធានមនុស្សដ៏សំខាន់ក្នុងផ្នែកព័ត៌មានរបស់ PNN។
តាងនាមឲ្យថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកទាំងអស់របស់ ភីអិនអិន ខ្ញុំបាទសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយលោកស្រី កាន់ សុខុម៉ា ព្រមទាំងក្រុមគ្រួសារ ញាតិមិត្តទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោក ឡន វណ្ណា បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
គោរពចូលរួមមរណទុក្ខពី
លោក Sarayut Suksathit
នាយកគ្រប់គ្រងស្ថានីយទូរទស្សន៍ PNN
ព្រមទាំងបុគ្គលិកគ្រប់ផ្នែកនៃស្ថានីយទូរទស្សន៍ PNN