ថ្ងៃអង្គារ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៥
ភាពយន្តដំណើរផ្សងព្រេងបែបអភិនីហារ "Dungeons & Dragons" (ដាន់ជិន អេន ដ្រាហ្គន) វគ្គថ្មី បានសម្ពោធចាក់បញ្ចាំងនៅទីក្រុងឡុងដ៏ ដោយមានការចូលរួមពីតួអង្គសម្ដែងជាច្រើន។
តារាសម្ដែងល្បីៗដែលជាតួអង្គក្នុងភាពយន្ត "Dungeons & Dragons" (ដាន់ជិន អេន ដ្រាហ្គន) វគ្គថ្មី បានចូលរួមការសម្ពោធចាក់បញ្ចាំងភាពយន្តនេះនៅទីក្រុងឡុងដ៏ ដែលប្រព្រឹត្តិទៅនៅឯតំបន់ Leicester Square (ឡីឆេស្ទើរ ស្វែរ)។
ភាពយន្ត "Dungeons & Dragons: Honor Among Thieves" (ដាន់ជិន អេន ដ្រាហ្គន វគ្គ អនន័រ អាម៉ង់ ទីហ្វ) ជាភាពយន្តផលិតចេញពីហ្គេមល្បីឈ្មោះ "Dungeons & Dragons" (ដាន់ជិន អេន ដ្រាហ្គន) ដែលបានលេចវត្តមានដំបូងកាលពីឆ្នាំ ១៩៧៤។
ក្នុងភាពយន្តនេះ ទស្សនិកជននឹងបានឃើញតួអង្គ Edgin (អេដជីន) សម្ដែងដោយតារាសម្ដែង Chris Pine (គ្រីស ផាញ) ប្រមូលផ្ដុំនូវអ្នកផ្សងព្រេងជាច្រើននាក់ ដើម្បីបំពេញបេសកកម្មទៅយកវត្ថុបុរាណដែលមានថាមពលដ៏ខ្លាំងក្លាមួយ។
តារាសម្ដែងផ្សេងទៀត ដែលមានវត្តមានជាតួអង្គសំខាន់ក្នុងខ្សែភាពយន្តរបស់ផលិតកម្ម Paramount Pictures (ផារ៉ាមោន ភីកឈើ) មួយនេះ រួមមានតារាសម្ដែង Rege-Jean Page (រីជ ជីន ផេក) សម្ដែងជាតួអង្គ Xenk (ហ្សេន) និងតារាសម្ដែង Michelle Rodriguez (មីឈែល រូដ្រីហ្គោ) ដែលសម្ដែងជាតួអង្គឈ្មោះ Holga (ហុលហ្គា)។
មុនការចាក់បញ្ចាំងជាផ្លូវការនៅសប្ដាហ៍ក្រោយ ភាពយន្តដែលចាយទុនផលិតអស់ជាង ១០០លានដុល្លារនេះ បានពន្យារពេលចាក់បញ្ចាំងអស់ជាច្រើនលើកដោយសារបញ្ហាផ្សេងៗ ដោយកាលបរិច្ឆេទចាក់បញ្ចាំងដំបូងគឺនៅខែកក្កដា ឆ្នាំ២០២១៕
ប្រែសម្រួល៖ វ៉ាន់ថន