ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
ក្រុមតោកំណាចអង់គ្លេស និងអាហ្សូរីអ៊ីតាលីបានចាប់ផ្ដើមហ្វឹកហាត់នៅថ្ងៃពុធម្សិលមិញ នៅមុនថ្ងៃបើកវគ្គជម្រុះ EURO 2024 នៅទីក្រុង Naples ប្រទេសអ៊ីតាលី ។អង់គ្លេស និងអ៊ីតាលី ស្ថិតក្នុងពូល C ជាមួយអ៊ុយក្រែន មាសេដូនៀខាងជើង និងម៉ាល់តា ខណៈដែលផ្លូវទៅកាន់ការប្រកួតជើងឯកអឺរ៉ុបដែលធ្វើជាម្ចាស់ផ្ទះនៅប្រទេសអាល្លឺម៉ង់ចាប់ផ្តើមហើយ។
យ៉ាងណាមុនការប្រកួតចូលមកដល់បានធ្វើអោយគេនឹកឃើញការប្រកួតរបស់ប្រទេសទាំងពីរបានលេងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតចុងក្រោយនៅ Wembley ក្នុងខែកក្កដា ឆ្នាំ 2021 ដោយអ៊ីតាលីបានផ្តួលគូប្រកួតអង់គ្លេសរបស់ពួកគេក្នុងលទ្ធផល 3-2 នៅលើបាល់ប៉េណាល់ទី បន្ទាប់ពីស្មើ 1-1 ។
នោះគឺជាការអបអរចុងក្រោយរបស់អ្នកគាំទ្រអ៊ីតាលី ខណៈពួកគេបានបន្តខកខានក្នុងការប្រកួតជម្រុះ World Cup សម្រាប់ប្រទេសកាតាឆ្នាំ 2022។សូមបញ្ចាក់ថាក្រោយពីការប្រកួតនៅក្នុងពូល C នេះក៏មានការប្រកួតពូលផ្សេងដែរដូចជា ពូល H ពូល J ដែលព័ទ៊ុយហ្កាល់ត្រូវប៉ះ Liechtenstein។