ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០២៤

បង្ហាញជយលាភីពានរង្វាន់កំពូលតារាកំប្លែងប្រចាំឆ្នាំរបស់អាមេរិក

២៣ មីនា ២០២៣ | កម្សាន្ដ

 

តារាសម្ដែង និងជាតារាកំប្លែងលោក Adam Sandler (អាដាម សេនដលឡឺ) បានក្លាយជាអ្នកទទួលពានរង្វាន់តារាកំប្លែងអាមេរិក Mark Twain (ម៉ាក ថ្វេន) សម្រាប់សមត្ថភាពនៃការលេងកំប្លែងរបស់លោក។លោក Adam Sandler (អាដាម សេនដលឡឺ) ដែលជាតារាសម្ដែង និងជាតារាកំប្លែងសញ្ជាតិអាមេរិក បានក្លាយជាអ្នកទទួលពានរង្វាន់ Mark Twain (ម៉ាក ថ្វេន) ទី២៤ នៅក្នុងកម្មវិធីប្រគល់ពានដែលបានប្រព្រឹត្តិទៅកាលពីថ្មីៗ។

 

 

 

អ្នកដែលបានចូលរួមអបអរសាទរដល់ លោក Adam Sandler (អាដាម សេនដលឡឺ) មាន ដូចជាតារាសម្ដែង Jennifer Aniston (ជេននីហ្វើ អានីស្តុន), តារាកំប្លែង Chris Rock (គ្រីស រ៉ក) និងតារាកំប្លែង Conan O’Brien (ខូណាន់ អូ ប្រាយអេន) ជាដើម។តារាកំប្លែងវ័យ ៥៦ឆ្នាំ Adam Sandler (អាដាម សេនដលឡឺ) បានសម្ដែងក្នុងខ្សែភាពយន្តល្បីៗជាច្រើនរួមមាន "Spanglish" (ស្ពេនហ្គ្លីស), "The Wedding Singer" (ដឺ វេតឌីង សីងហ្គើ) និង "The Waterboy" (ដឺ វ័តធឺ ប៊យ) ដោយសរុបភាពយន្តដែលលោកបានសម្ដែងគឺអាចស្វែងរកប្រាក់ចំណូលបានរាប់ពាន់លានដុល្លារ។

 

 

 

ជាមួយការទទួលពានរង្វាន់ដ៏អស្ចារ្យនេះ លោក Adam Sandler (អាដាម សេនដលឡឺ) អាចស្ថិតនៅលំដាប់ថ្នាក់កំពូលជាមួយតារាកំប្លែងដទៃទៀត រួមមាន Jon Stewart (ចន ស្ទីវ៉ត), Dave Chappelle (ដេវ ឆាផេល) និង Ellen DeGeneres (អេឡេន ដឺជេនណេរ៉េស) ជាដើម។ពានរង្វាន់ Mark Twain (ម៉ាក ថ្វេន) ជាពានរង្វាន់ដែលផ្ដល់ជូនបុគ្គលកំប្លែងលេចធ្លោ និងសាងបានស្នាដៃធំៗជាច្រើន ហើយពានរង្វាន់នេះបានដាក់ឈ្មោះតាមអ្នកកំប្លែងល្បីកាលសតវត្សរ៍ទី១៩ ដែលមានឈ្មោះថា Mark Twain (ម៉ាក ថ្វេន)៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024