ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

អ្នកឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ ឧបត្ថម្ភថវិកា៥០ម៉ឺនដុល្លារជូនមូលនិធិតេជោ១២៥ នៃគណៈយុទ្ធមិត្តជំនាន់បម្រើទ័ពឆ្នាំ១៩៧៨

២២ មីនា ២០២៣ | ព័ត៌មានជាតិ

ឯកឧត្តមអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមហ៊ុន LYP គ្រុប និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ  បានឧបត្ថម្ភថវិកាចំនួន ៥០ម៉ឺនដុល្លារ ជូនមូលនិធិតេជោ១២៥នៃគណៈយុទ្ធមិត្តជំនាន់បម្រើទ័ព ឆ្នាំ១៩៧៨ ។

 

 

ពិធីប្រគល់ទទួលនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅវិមាន៧មករា ក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។

 

 

 

 

គួរបញ្ជាក់ថា សមាគមយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ មានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាប្រធានកិត្តិយស និងនាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន។ អង្គភាព ១២៥ ជាអង្គភាពកងទ័ពដំបូង នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិ ដែលត្រូវបានបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨។

នៅក្នុងពិធីប្រគល់ទទួលនាព្រឹកមិញនេះ  ក្រុមហ៊ុន ជីបម៉ុង គ្រុប ក៏បានចូលរួមឧបត្ថម្ភថវិកាចំនួន ៥០ម៉ឺនដុល្លារ ជូនមូលនិធិតេជោ១២៥ នៃគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ព ឆ្នាំ១៩៧៨ ដូចគ្នានេះដែរ៕

 

 

អត្ថបទ៖ សន រដ្ឋា , រូបភាព៖ ញិល សុជា

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024