ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

រដ្ឋាភិបាលស្លូវ៉ាគីសម្រេចចិត្តបញ្ជូនយន្តហោះចម្បាំងទៅឲ្យអ៊ុយក្រែន បន្ទាប់ពីប្រទេសប៉ូឡូញជាអ្នកធ្វើរឿងនេះមុនគេ

 

 

បន្ទាប់ពីប្រទេសប៉ូឡូញដើរតួនាទីជាអ្នកបោះមេមុនគេនៅក្នុងការបញ្ជូនយន្តហោះចម្បាំងទៅប្រទេសអ៊ុយក្រែន, ថ្មីៗនេះ ប្រទេសស្លូវ៉ាគីក៏សម្រេចចិត្តបញ្ជូនយន្តហោះចម្បាំងទៅអ៊ុយក្រែនផងដែរ។

 

តាមគម្រោង, ស្លូវ៉ាគីនឹងបញ្ជូនយន្តហោះមិច២៩ (MiG-29) ស៊េរីចាស់ៗ ដែលអាចប្រើការបាន។ ចំណែកមិច២៩ចំនួន១១គ្រឿងដែលប្រើការមិនទាន់បាន ក៏ត្រៀមបញ្ជូនទៅអ៊ុយក្រែនតាមក្រោយទៀត។ ប៉ុន្តែត្រូវការគ្រឿងបន្លាស់ដើម្បីជួសជុលឲ្យបានស្អាតល្អឡើងវិញ។ នាយករដ្ឋមន្ត្រីស្លូវ៉ាគីប្រាប់ថាលោកក៏ត្រៀមបញ្ជូនប្រព័ន្ធការពារដែនអាកាសទៅអ៊ុយក្រែនផងដែរ។

 

លោកថ្លែងថាស្លូវ៉ាគីនឹងទទួលបានថវិកាប៉ះប៉ូវពីសហភាពអឺរ៉ុប។ ស្លូវ៉ាគីក៏បានឯកភាពគ្នាជាមួយសហរដ្ឋអាមេរិកដើម្បីបញ្ជូនគ្រឿងបរិក្ខារយោធាដែលសរុបជាទឹកប្រាក់៧រយលានដុល្លារ។ ស្លូវ៉ាគីបានកុម្ម៉ង់ទិញយន្តហោះម៉ាកអែហ្វ១៦ (F-16) តាំងពីឆ្នាំ២០១៨ដើម្បីជំនួសយន្តហោះមិច(MiG)ដែលចាស់ហួសសម័យ៕

 

 

 

ប្រែសម្រួល៖អន សំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024